ចិន បាញ់បង្ហោះគ្រាប់រ៉ុក្កែតមួយគ្រឿង ដើម្បីនាំយកផ្កាយរណប៣គ្រឿងឡើងទៅកាន់ ទីអវកាស

ចិន៖ គ្រាប់រ៉ុក្កែតសម្រាប់ដឹកជញ្ជូន ស្មាត ដ្រាហ្គិន វ័ន ត្រូវបានបាញ់បង្ហោះលើកដំបូងនៅឯមជ្ឈមណ្ឌលបង្ហោះផ្កាយរណប ជូហ្គាន នៅភាគពាយ័ព្យប្រទេសចិន កាលពីថ្ងៃសៅរសប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) ស្ថិតក្នុងគោលបំណងនាំយកផ្កាយរណបចំនួន០៣គ្រឿងឡើងទៅកាន់ទីអវកាស។

គ្រាប់រ៉ុក្កែត ស្មាត ដ្រាហ្គិន វ័ន នេះ មានប្រវែងសរុប១៩,៥ម៉ែត្រ និងអង្កត់ផ្ចិត១,២ម៉ែត្រ ដែលវាត្រូវបានរចនាឡើងដោយផ្តោតលើការបម្រើវិស័យពាណិជ្ជកម្ម គឺសម្រាប់ទទួលនាំយកផ្កាយរណបឡើងទីអវកាស។

គ្រាប់រ៉ុក្កែតស៊េរីថ្មីរបស់ចិនខាងលើនេះដែរ ត្រូវបានផលិតឡើងដោយក្រុមហ៊ុន ឆៃណា រ៉ុក្កែត ខូអិលធីឌី ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនផលិតរ៉ុក្កែត និងយានអវកាសចិន ឆៃណា អាខាដេមី អហ្វ ឡាន់ វីហ៊ីខល តិចណូឡូជី ហៅកាត់ CALVT។ រីឯផ្កាយរណបទាំង០៣គ្រឿង ដែលវានាំយកទៅ គឺជារបស់ក្រុមហ៊ុនចំនួន០៣ មានមូលដ្ឋាននៅទីក្រុងប៉េកាំង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner