អ៊ីស្រាអែល ព្រមានបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំលើតំបន់កាហ្សា ស្ត្រីប បើសិនប្រទេសខ្លួននៅតែរងការវាយប្រហារដោយរ៉ុក្តែតចេញពីតំបន់នេះ

អ៊ីស្រាអែល៖ អ៊ីស្រាអែល មិនចង់ឱ្យសង្រ្គាមផ្ទុះឡើងនោះទេ ប៉ុន្តែបើចាំបាច់អ៊ីស្រាអែល នឹងបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំទៅលើតំបន់ កាហ្សា ស្ត្រីប។

នេះបើតាមនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក ប៊ិនចាមីន ណេតាន់យ៉ាហ៊ូ។ ការអះអាងបែបនេះរបស់លោក ត្រូវបានធ្វើឡើងស្របពេលដែលស្ថានការណ៍តានតឹងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ឡើងកម្ដៅកាន់តែខ្លាំង ក្រោយយោធាអ៊ីស្រាអែលអះអាងថា គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ត្រូវបានបាញ់ចេញពីតំបន់ កាហ្សា ស្ត្រីប ធ្លាក់ចូលទឹកដីអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។

ទាក់ទិននឹងបញ្ហាខាងលើ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ បានសង្កត់ធ្ងន់ថា ប្រទេសលោកមិនចង់ឱ្យសង្រ្គាមផ្ទុះឡើងនោះទេ ប៉ុន្តែបើកាលៈទេសៈបង្ខំ អ៊ីស្រាអែលនឹងបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំទៅលើតំបន់ កាហ្សា ស្ត្រីប ដើម្បីរក្សាសន្តិសុខ និងសន្តិភាព៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner