ប្រធានផ្នែកច្បាប់របស់ទីក្រុងហុងកុងអំពាវនាវយ៉ាងទទូចឱ្យរក្សាសន្តិភាព និងការតវ៉ាដែលសមហេតុផល

ហុងកុង៖ រដ្ឋលេខាធិការផ្នែកច្បាប់របស់ទីក្រុងហុងកុង លោកស្រី ធើរ៉េសា ឆេង យឹក វ៉ា នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ បានធ្វើការអំពាវនាវយ៉ាងទទូចឱ្យខិតខំព្យាយាមរក្សាសន្តិភាព និងកិច្ចដំណើរការតវ៉ាដែលសមហេតុផល ដោយលោកស្រីថែមទំាងព្រមានថា ស្ថាប័នយុត្តិធម៌ DoJ នឹងកាត់ទោសអ្នកប្រព្រឹត្តល្មើសទំាងអស់ ដោយមិនគិតពីជំហរនយោបាយរបស់ពួកគេឡើយ ។

ការកត់សម្គាល់បែបនេះរបស់លោកស្រី ធើរ៉េសា ឆេង យឹក វ៉ា បានធ្វើឡើងបន្ទាប់ពីប្រជាជនហុងកុងជាង៤៧០.០០០នាក់ បានប្រមូលផ្តុំគ្នាកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះនៅឧទ្យាន តាម៉ាឧទ្យាន អាដាមល័រ នៃទីក្រុងហុងកុង ដើម្បីធ្វើការទាមទារនូវសន្តិភាព និងស្ថិរភាពនៅទីក្រុងហុងកុង។

បើតាមសារព័ត៌មានចិន CGTN គេសង្កេតឃើញពួកគេគ្រវីទង់ជាតិចិន និងទង់ជាតិនៃតំបន់រដ្ឋបាលពិសេសក្រុងហុងកុង ព្រមទំាងកាន់ស្លាកដែលសរសេរ ជាមួយពាក្យស្លោករួមមាន “បញ្ឈប់អំពើកុបកម្ម” “ប្រឆាំងអំពើហឹង្សា” និង“ សង្រ្គោះក្រុងហុងកុង” ហើយក្រុមមនុស្សទាំងនោះ បានធ្វើការសាទរ និងរំជួលចិត្តយ៉ាងខ្លាំង ទោះបីមានភ្លៀងថ្លាក់ក៏ដោយ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner