ឥណ្ឌូនេស៊ី គ្រោងនឹងប្តូររដ្ឋធានីហ្សាកាតាដែលចង្អៀត ទៅកាន់កោះប័រណេអូវិញ

លោកប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo កាលពីចុងសប្តាហ៍កន្លងទៅ បានស្នើជាផ្លូវការទៅកាន់សភាពីផែនការផ្លាស់ប្ដូររដ្ឋធានីនៃប្រទេសនេះពី កោះជ្វា ដ៏សែនចង្អៀតទៅកាន់តំបន់កាលីម៉ាន់តាន់ នៃកោះប័រណេអូ។

គម្រោងនេះត្រូវបានបង្កើតឡើង ស្របពេលដែលបច្ចុប្បន្ន រដ្ឋធានីហ្សាកាតាកំពុងជន់លិច ដោយក្នុងចំណោមប្រមាណ៤០ភាគរយ នៃចំនួនប្រជាជនសរុប១០លាននាក់ កំពុងរស់នៅក្រោមនីវូទឹកសមុទ្រ។ ហ្សាកាតាក៏កំពុងរងគ្រោះពីការបំពុលខ្យល់អាកាស និងកំណើនប្រជាជនលើសលុបផងដែរ។

លោក Joko Widodo មិនបានបញ្ជាក់ពីទីកន្លែងពិតប្រាកដនៃរដ្ឋធានីថ្មីនោះទេ។ កោះកាលីម៉ាន់តាន់ ជាផ្នែកមួយ នៃកោះប័រណេអូ ដែលជាកោះធំជាងគេលំដាប់ទី២ នៅអាស៊ី និងលំដាប់ទី៣ នៅពិភពលោក។ នៅកាលីម៉ាន់តាន់ មានប្រជាជនតែ១៥លាននាក់ប៉ុណ្ណោះ កាលពីឆ្នាំ២០១៥។ កោះនេះសម្បូរទៅដោយរ៉ែជាច្រើនដូចជា បុកស៊ីត នីកែល ធ្យូងថ្ម ជាដើម៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner