ប្រមុខការទូតស៊ីរីធ្វើទស្សនកិច្ចនៅតួកគី លើកដំបូង ចាប់តាំងពីផ្ទុះការបះបោរ នៅស៊ីរី កាលពី១០ឆ្នាំមុន

គែរ៖ រដ្ឋមន្រ្តីការបរទេសស៊ីរី បានទៅបំពេញទស្សនកិច្ចនៅប្រទេសអេហ្ស៉ីប ជាលើកដំបូង ក្នុងរយៈពេល ១ទស្សវត្សរ៍ ពោលគឺចាប់តាំងពីផ្ទុះការបះបោរនិងជម្លោះ នៅប្រទេសស៊ីរី មក។

រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក សាមេហ៍ សួគ្រី (Sameh Shoukry) ជួបពិភាក្សាជាមួយសមភាគីស៊ីរីលោក ហ្វៃសាល ម៉េកដាដ (Faisal Mekdad) នៅទីក្រុងគែរ ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់អ្នកការទូតកំពូលស៊ីរី ទៅកាន់រដ្ឋធានីអេហ្ស៊ីប ក្នុងរយៈពេលជាងមួយទសវត្សរ៍។

លោក ហ្វៃសាល ម៉េកដាដ (Faisal Mekdad) ត្រូវបានទទួលការស្វាគមន៍យ៉ាក់កក់ក្តៅ ពី នៅពេលមកដល់ក្រសួងការបរទេសអេហ្ស៊ីប កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ ដែលជាដំណើរផ្លូវការលើកដំបូង គិតចាប់តាំងពីមុនការបះបោរ និងជម្លោះនៅស៉ីរី កាលពីឆ្នាំ២០១១។

ក្រសួងការបរទេសអេហ្ស៉ីប បានផ្សព្វផ្សាយរូបភាពរបស់រដ្ឋមន្ត្រីទាំងពីរនៅក្នុងកិច្ចប្រជុំបិទទ្វារ មុនពេលមានរៀបចំកិច្ចពិភាក្សាគ្នាកាន់តែទូលំទូលាយ។ រីឯ ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៉ីរី SANA បានរាយការណ៍ថា កិច្ចចរចានេះគឺសំដៅពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

គួរបញ្ជាក់ថា បើតាមន្រ្តីសន្តិសុខអេហ្ស៉ីបដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដំណើរទស្សនៈកិច្ចនេះគឺមានគោលបំណងដាក់ជំហានសម្រាប់ការវិលត្រឡប់របស់ស៉ីរី មកកាន់សម្ព័ន្ធអារ៉ាប់តាមរយៈការសម្រុះសម្រួលរវាងអេហ្ស៉ីប និងអារ៉ាប៊ីសាអូឌីត៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner