គោលនយោបាយការបរទេសថ្មីរបស់រុស្ស៊ី មានគោលបំណងបង្កើតសម្ព័ន្ធភាពប្រឆាំងនឹងលោកខាងលិច

មូស្គូ៖ ប្រទេសរុស្ស៊ីនាពេលថ្មីៗនេះ បានអនុម័តគោលគំនិតនយោបាយការបរទេសថ្មី ដែលមានគោលបំណងបង្កើតសម្ព័ន្ធភាពប្រឆាំងលោកខាងលិច ក៏ដូចជាពង្រឹងទំនាក់ទំនងជាមួយប្រទេសចិន និងឥណ្ឌា។

រដ្ឋាភិបាលរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ចេញគោលគំនិតនយោបាយការបរទេសរុស្ស៊ីថ្មីនេះ កាលពីថ្ងៃសុក្រទី៣១ ខែមីនា ឆ្នាំ២០២៣។ គោលនយោបាយការបរទេសថ្មីនេះ គឺជាការកែប្រែទស្សនគោលនយោបាយការបរទេសលើកដំបូងរបស់ប្រទេសរុស្ស៊ី ចាប់តាំងពីឆ្នាំ២០១៦មក។

នៅក្នុងឯកសារនោះ រុស្ស៊ីបានចោទប្រកាន់សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀតថា បានចាប់ផ្តើមនូវអ្វីដែលខ្លួនហៅថា សង្រ្គាមកូនកាត់ “Hybrid War” ដើម្បីឆ្លើយតបទៅនឹងវិធានការដែលរុស្ស៊ីបានអនុវត្ត ក្នុងគោលបំណងការពារផលប្រយោជន៍ជាតិដ៏សំខាន់របស់ខ្លួននៅអ៊ុយក្រែន។

ឯកសារនោះបានសង្កត់ធ្ងន់ទៅលើការពិតដែលថា រុស្ស៊ីជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) និងជារដ្ឋនុយក្លេអ៊ែរដ៏ធំបំផុតមួយក្នុងពិភពលោក។

យុទ្ធសាស្ត្រថ្មីនេះក៏មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន និងឥណ្ឌា ដើម្បីធ្វើឱ្យសណ្តាប់ធ្នាប់អន្តរជាតិពហុប៉ូលអាចត្រូវបានជួសជុលឡើងវិញ៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner