មនុស្ស៦នាក់របួស និង១៣នាក់ទៀតត្រូវចាប់ខ្លួន ក្រោយការប៉ះទង្គិចគ្នារវាងក្រុមឆ្វេងនិយម និងស្ដាំនិយមនៅសហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ ហេតុការណ៍ប៉ះទង្គិចគ្នាមួយរវាងក្រុមបាតុករឆ្វេងនិយម និងក្រុមបាតុករស្ដាំនិយមនៅក្នុងទីក្រុង Portland រដ្ឋ Oregon បានធ្វើឱ្យមនុស្ស៦នាក់រងរបួស ខណៈមន្រ្តីប៉ូលិសអាម៉េរិកបានចាប់ខ្លួនមនុស្ស១៣នាក់។

បើតាមអាជ្ញាធរទីក្រុង Portland មានបាតុករ១,២០០នាក់ បានចូលរួមក្នុងបាតុកម្មតវ៉ា រៀបចំឡើងដោយចលនាស្ដាំនិយម Proud Boys ប្រឆាំងនឹងក្រុមឆ្វេងនិយម ហើយអាវុធជាច្រើនត្រូវបានរឹបអូសក្នុងនោះរួមមានទំាងដំបង និងកូនកាំបិតជាដើម។

បាតុកម្មតវ៉ាដ៏ក្តៅគគុកខាងលើនេះ បានកើតឡើងនៅថ្ងៃសៅរ៍សប្ដាហ៍មុននេះ (ម៉ោងក្នុងតំបន់) ដោយក្រុមអ្នកគាំទ្រចលនាស្ដាំនិយម ដើម្បីអំពាវនាវឱ្យមានការលុបបំបាត់ភេរវកម្មនៅក្នុងស្រុក ដែលពួកគេផ្ដោតសំខាន់ទៅលើក្រុមឆ្វេងនិយម។ ចំណែកឯប៉ូលិសជាច្រើននាក់ក៏ត្រូវបានដាក់ពង្រាយផងដែរ សំដៅរារាំងកុំឱ្យក្រុមទាំង២នេះប៉ះទង្គិចគ្នា ប៉ុន្តែអំពើហិង្សានៅតែផ្ទុះឡើងដដែល៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner