រដ្ឋមន្ត្រីសេដ្ឋកិច្ចអាហ្សង់ទីន សម្រេចចិត្តចុះចេញពីតំណែងចំពេលប្រទេសជាតិកំពុងជួប វិបត្តិហិរញ្ញវត្ថុ

អាហ្សង់ទីន៖ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាហ្សង់ទីន លោក Nicolas Dujovne បានសម្រេចចិត្តចុះចេញពីតំណែងហើយ ចំពេលដែលប្រទេសអាម៉េរិកឡាទីនមួយនេះ កំពុងជួបវិបត្តិហិរញ្ញវត្ថុ និងបន្ទាប់ពីប្រធានាធិបតីអាហ្សង់ទីន លោក Mauricio Macri បរាជ័យនៅក្នុងការបោះឆ្នោតបឋមមួយកាលពីថ្ងៃអាទិត្យ សប្ដាហ៍មុន។

ជាមួយគ្នានេះ លោក Hernan Lacunza ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីសេដ្ឋកិច្ចនៃទីក្រុង Buenos Aires នឹងត្រូវឡើងមកកាន់តំណែងបន្តជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាហ្សង់ទីន ជំនួសលោក Nicolas Dujovne។ យ៉ាងណាមិញ អ្វីដែលគួរឱ្យកត់សម្គាល់នោះ លុយ peso របស់អាហ្សង់ទីន នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ បានធ្លាក់តម្លៃដល់ទៅ២០ភាគរយ បើធៀបទៅនឹងលុយដុល្លារអាម៉េរិក៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner