បណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់អំពីអព្យាក្រឹតភាព នៃនយោបាយការបរទេសកម្ពុជា (Video Inside)
អត្ថបទដោយ៖
Apsara Net
បេក្ខភាពអនាគតនាយករដ្ឋមន្ត្រីគណបក្សប្រជាជនកម្ពុជា បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងជុំវិញការដើរលើផ្លូវអព្យាក្រឹត នៃនយោបាយការបរទេសរបស់កម្ពុជា សម្រាប់ពេលនេះ និងតទៅអនាគត។
អតីតកាលរបស់កម្ពុជាធ្លាប់បានហែលឆ្លងការឈឺចាប់រងទុក្ខវេទនារួចមកហើយ ដោយសារតែការមិនប្រកាន់យកភាពកណ្តាល នៃនយោបាយអព្យាក្រឹត។ បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងតាមឃ្លីវវីដេអូដែលបានបង្ហោះនៅថ្ងៃនេះ បញ្ជាក់ជុំវិញអព្យាក្រឹតភាព នៃនយោបាយការបរទេសរបស់កម្ពុជា។