សមយុទ្ធនាគមាសចុងក្រោយ ដែលនឹងមានការបាញ់គ្រាប់ពិត (Video Inside)
អត្ថបទដោយ៖
Apsara Net
លំហាត់សមយុទ្ធនាគមាសរបស់កម្ពុជាកាន់តែខិតកៀកដល់ថ្ងៃចុងបញ្ចប់ ដែលនឹងមានការបាញ់គ្រាប់ពិត ក្នុងការធ្វើសមយុទ្ធថ្ងៃចុងក្រោយ។ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថាថ្ងៃបិទសមយុទ្ធចុងក្រោយនឹងប្រព្រឹត្តទៅនាថ្ងៃទី៥មេសា។
លោកបានបញ្ជាក់ថានៅថ្ងៃច័ន្ទ ទី៣ មេសានេះ កងទ័ពកម្ពុជា និងកងទ័ពចិន បានធ្វើលំហាត់សាកល្បងរួមគ្នា ដើម្បីត្រៀមពិធីបិទសមយុទ្ធនាគមាសឆ្នាំ២០២៣។ ពិធីបិទសមយុទ្ធថ្ងៃចុងក្រោយនឹងមានការចូលរួមពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា សមយុទ្ធក្នុងឆ្នាំនេះ គឺជាការទទួលបានបទពិសោធន៍ថ្មីបន្ថែមទៀតរបស់កម្ពុជា ដើម្បីត្រៀមឲ្យដំណើរការព្រឹត្តិការណ៍ធំៗ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងប៉ារ៉ាហ្គេមទទួលបានជោគជ័យ៕