ធនធានមនុស្សសំខាន់របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានបន្តចាកចេញ (Video Inside)

ធនធានមនុស្សចំនូនពីរនាក់ទៀត បានចាកចេញពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងត្រៀមចូលរួមបម្រើជាមន្រ្តីជាន់ខ្ពស់នៅក្នុងក្រសួងបរិស្ថាន ។ លោក សាម អ៊ីន និងលោក សែម ហាក់ បានធ្វើលិខិតជាបន្តបន្ទាប់ ស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ និងស្វែងសុំរកការចូលបំរើការងារនៅក្នុងក្រសួងបរិស្ថាន។ ការស្នើសុំចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជានាពេលនេះ បានធ្វើឡើងនៅគ្រាដែលដំណើរការបោះឆ្នោតសកលនឹងមកដល់រយៈពេល១១១ថ្ងៃគិតត្រឹមថ្ងៃទី៣មេសានេះ។

សម្តេចតជោ ហ៊ុន សែន បានសម្រេចស្នើសុំព្រះរាជ្យក្រឹត្យតែងតាំងលោក សាម អ៊ីន ជារដ្ឋលេខាធិការ និងលោក សែម ហាក់ ជាអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។

គូរបញ្ជាក់ថា ធនធានមនុស្សដែលបានចាកចេញពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដោយការស្ម័គ្រចូលបំរើឱ្យគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចក្នុងរាជរដ្ឋាភិបាលនាពេលនេះ មានចំនួន៤នាក់ហើយបន្ទាប់ពី លោក យង់ សាំងកុមារ ដែលត្រូវបានតែងតាំងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម និងលោក ឡឹក សុធា ដែលត្រូវតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម។

នៅជាមួយគ្នានេះផងដែរ ទីស្នាក់ការកណ្តាលយុវជនសង្គមស៊ីវិល បានចេញនូវសេចក្តីថ្លែងការគាំទ្រចំពោះការសម្រេចចិត្តរបស់លោកបណ្ឌិត សាម អ៊ីន និងលោក សែម ហាក់ ដែលបានសុំចូលរួមជីវភាពនយោបាយជាមួយគណៈបក្សប្រជាជនកម្ពុជា ។

ads banner