រាជធានីភ្នំពេញ ត្រៀមរថយន្តក្រុងចំនួន ៣៤៥គ្រឿង (Video Inside)

រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមរថយន្តក្រុងចំនួន ៣៤៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយឥតបង់ប្រាក់ រយៈពេលឈប់ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ។

ពិធីបុណ្យចូលឆ្នាំខ្មែរ នឹងមានរវាងពីថ្ងៃទី១៤ ដល់១៦មេសា ប៉ុន្តែរថយន្តក្រុងទាំង៣៤៥គ្រឿងនឹងប្រើប្រាស់ ដោយឥតគិតថ្លៃចាប់ពីថ្ងៃ១៣ មេសា រហូតដល់១៧ មេសា ឆ្នាំ២០២៣ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារដែលស្ថិតនៅក្រៅក្រុង និងតាមបណ្តាខេត្តនានាទូទាំងប្រទេស។

យោងតាមសេវាប្រើប្រាស់រថយន្តក្រុងចំនួន៧០គ្រឿង សម្រាប់ប្រើប្រាស់ក្នុងរាជធានី និង២៧៥គ្រឿងសម្រាប់បំរើគោលដៅដឹកជញ្ជូន តាមបណ្តាខេត្ត។

ads banner