សម្តេចតេជោអញ្ជើញជួបកីឡាករ និងកីឡាការីនី ជាង៤ពាន់នាក់ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបជាមួយកីឡាករ និងកីឡាការីនី ជាង៤ពាន់នាក់ នាល្ងាចថ្ងៃទី៣មេសា ខណៈដែលកម្ពុជាកាន់តែខិតជិតមកដល់នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម។ សម្តេចបានចាត់ទុកព្រឹត្តិការណ៍កីឡាដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ គឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់របស់ជាតិ។

កម្ពុជាបានរង់ចាំព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះ អស់រយៈពេល៦៤ឆ្នាំមកហើយ ចាប់តាំងពីជំនាន់អតីតព្រះមហាវីរក្សត្រខ្មែរសម្តេចព្រះ នរោត្តម សីហនុ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកនូវគុណូបការៈរបស់សម្តេចព្រះបរមរតនកោដ្ឋិ ដែលព្រះអង្គបានកសាងពហុកីឡដ្ឋានអូឡាំពិក ដើម្បីការធ្វើសមាហរណកម្មកីឡាកម្ពុជាជាមួយនឹងពិភពលោក។

គួរបញ្ជាក់ថាក្នុងឆ្នាំ១៩៦៦ ដែលមានកីឡាហ្គាណេហ្វូ Ganefo, ព្រឹត្តិការណ៍អត្តពលកម្ម ត្រូវបានធ្វើនៅក្នុងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ដោយមានកីឡាករខ្មែរយ៉ាងហោចចំនួន៧ នាក់បានទទួលមេដាយប្រាក់ និងកីឡាករទទួលបានមេដាយសំរិទ្ធមានចំនួន៩នាក់។ ដោយឡែកមានកីឡាការីនីខ្មែរម្នាក់ផ្នែកចោលលំពែង បានទទួលមេដាយមាស, និងម្នាក់ទទួលមេដាយប្រាក់ផ្នែករត់ប្រណាំងចម្ងាយ៤០០ម៉ែត្រ និងកីឡាការីនី៤នាក់ទៀត ទទួលបានមេដាយសំរិទ្ធ។

ads banner