ចិន ព្រមានកាណាដា ឱ្យបញ្ឈប់ការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ទីក្រុងហុងកុង

កាណាដា៖ ស្ថានទូតចិន ប្រចាំទីក្រុងអូតតាវ៉ា បានព្រមានកាណាដាឱ្យបញ្ឈប់ការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ទីក្រុងហុងកុងជាបន្ទាន់ ក្រោយកាណាដាបានចេញសេចក្ដីថ្លែងការណ៍រួម ជាមួយសហភាពអឺរ៉ុបស្ដីពីកិច្ចការពារសិទ្ធិប្រមូលផ្ដុំជាមូលដ្ឋាន សម្រាប់ប្រជាជនហុងកុង។

ស្ថានទូតចិនបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា កាណាដា ត្រូវតែបញ្ឈប់ជាបន្ទាន់នូវការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ទីក្រុងហុងកុង និងកិច្ចការផ្ទៃក្នុងរបស់ចិន ហើយថា ក្រោមស្ថានភាពបច្ចុប្បន្ន ភាគីកាណាដាគួរតែប្រុងប្រយ័ត្នចំពោះពាក្យសម្ដី ឬការអត្ថាធិប្បាយណាមួយពាក់ព័ន្ធនឹងទីក្រុងហុងកុង។

យ៉ាងណាមិញ ក្រសួងការបរទេសកាណាដា នៅមិនទាន់បញ្ចេញប្រតិកម្មអ្វី តបទៅនឹងការព្រមានរបស់ស្ថានទូតចិននោះទេ ស្របពេលដែលប្រទេសទាំងពីរក៏កំពុងមានជម្លោះការទូតនឹងគ្នា៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner