សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣ មេសា ២០២៣

១. គណៈប្រតិភូរៀបចំសន្និសីទស្វាយចន្ទីពិភពលោកសរសើរកម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានច្រើន និងមានគុណភាព – AMS Economy

២. រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ប្រកាសពីការវិនិយោគទៅលើការពង្រីកវិសាលភាព នៃការផលិតទឹកស្អាតបន្ថែមចំនួន ៣ទីតាំង ដែលនឹងអាចផលិតទឹកស្អាតបានដល់ ៤២៥ ០០០ម៉ែត្រគូប ក្នុង ១ថ្ងៃ – កោះសន្តិភាព

៣. ៣ខែ ដើមឆ្នាំ២០២៣ កម្ពុជារកចំណូលបានជាង ១១លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងមានភ្ញៀវទេសចរបរទេសប្រមាណ ២៣ម៉ឺននាក់ – FN

៤. កូរ៉េខាងត្បូង អាមេរិក និងជប៉ុន បើកធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹក ចំពោះមុខភាពតានតឹងជាមួយកូរ៉េខាងជើង – AFP

៥. ថ្លៃប្រេងឆៅកើនជាង ៥ដុល្លារ ឬជាង៧% ក្នុង ១បារ៉ែល ខណៈក្រុមប្រទេសនាំចេញប្រេង OPEC+ ថាខ្លួននឹងកាត់បន្ថយផលិតកម្មប្រេងបន្ថែមទៀត ដើម្បីគាំទ្រស្ថិរភាពទីផ្សារប្រេង – Reuters

#ams1minute

ads banner