ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១៥កើត ខែចែត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣
ឆ្នាំជូតសម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ព្យាយាមទាញយកអត្ថប្រយោជន៍អោយបានអតិ បរមាពីថ្ងៃនេះ។ សូមមានសកម្មភាពអោយបានរស់រវើក ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តីសូមកុំ ភ្លេចធ្វើការងារប្រកបទៅដោយហេតុផល។ លើសពីនេះមិនគួរបែកខ្ញែកអារម្មណ៍ ឬពេល វេលាទៅលើការបំពេញការងារច្រើនក្នុងពេលតែមួយ។ ប្រើប្រាស់ថាមពល កំលាំងប្រាជ្ញា ស្មារតីដើម្បីដោះស្រាយបញ្ហា ពិសេសបញ្ហាដែលលំបាកបំផុត។ ក្រៅពីនេះ សូមព្យយាមធ្វើ ទំនាក់ទំនងអោយបានច្រើនបំផុត។ លើសពីនេះ សូមផ្តោតទៅលើការងារតែមួយៗ ហើយ ក៏មិនគួរចំណាយពេលគិតគូរច្រើនពេករហូតដល់ហួសពេលនោះដែរ។ ឆ្នាំឆ្លូវសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ ក្នុងពេលនេះកិច្ចការងារទាំងឡាយរបស់អ្នកមាន ដំណើរការល្អប្រសើរ។ ទំនាក់ទំនងក៏ត្រូវបានបំពេញល្អប្រសើរនៅក្នុងពេលនេះ។ ប៉ុន្តែបើ ទោះបីជាអ្នកធ្វើសកម្មភាពច្រើនយ៉ាងណាក្តី សូមព្យាយាមយ៉ាងណាកុំបង្ហាញភាពអស់ កម្លាំង ឬការខកចិត្តជាមួយនឹងលទ្ធផលនៃការងារ។ ក្នុងអំឡុងពេលថ្ងៃល្ងាចនេះ ស្ថានភាព អាចផ្លាស់ប្តូរកាន់តែប្រសើរឡើង។ ក្នុងថ្ងៃនេះ អ្នកអាចបញ្ចេញគំនិតយោបល់ ការចរចា ពិភាក្សាការងារដោយភាពត្រឹមត្រូវច្បាស់លាស់។ លើសពីនេះ អ្នកក៏អាចធ្វើការបញ្ចុះ បញ្ចូលមនុស្សនៅក្បែរអោយជឿជាក់ចំពោះអ្នកបាន ប៉ុន្តែសូមប្រកាន់ខ្ជាប់នូវក្របសីលធម៌ នៃការទំនាក់ទំនងអាជីវកម្ម។ ឆ្នាំខាលសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលបំផុតសម្រាប់ការងារ ជាក្រុម និងការប្រាស្រ័យទាក់ទងជាមួយអ្នកគ្រប់គ្រង។ អ្នកមានអារម្មណ៍សេរីក្នុងការផ្តល់ យោបល់ និងការពិភាក្សាជាមួយមិត្តរួមការងារ ប៉ុន្តែសូមធ្វើសកម្មភាពអោយបានត្រឹមត្រូវ តាមដែលអាចធ្វើបាន។ ក្នុងពេលនេះអ្នកនឹងមិនមានបញ្ហាអ្វីធ្ងន់ធ្ងររហូតធ្វើអោយពិបាក ដោះស្រាយនោះទេ។ បើទោះបីជាកាលទេសខ្លះអ្នកនៅមិនទាន់មើលឃើញសំណាងស្ថិត នៅក្បែរលោកកអ្នកក្តី មិនគួរមានការលំបាកព្រួយបារម្ភនោះទេ ពីព្រោះស្ថានភាពនេះជា ស្ថានភាពបណ្តោះអាសន្ន។ ផ្ទុយទៅវិញ លោកអ្នកនឹងទទួលបានលាភសក្ការៈ ឳកាស និង ភាពរលូនក្នុងការបំពេញការងារអោយបានដល់គោលដៅ។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលដល់ការធ្វើ ដំណើរអាជីវកម្ម និងការប្រជុំអាជីវកម្ម។ អ្នកនឹងអាចបង្កើតទំនាក់ទំនងថ្មី និងពង្រីកវិសាល ភាពនៃសកម្មភាពរបស់អាជីវកម្មបាន។ ប៉ុន្តែសូមលោកអ្នកយល់ដឹងពីការងាររបស់ខ្លួនឯង ហើយរៀនកំណត់គោលដៅអោយបានជាក់ស្តែង និងត្រឹមត្រូវ។ ប្រហែលជាអ្នកគួរតែឈប់ សុបិន្តអំពីការចាប់ផ្តើមអាជីព ហើយផ្តោតលើកិច្ចការងារបច្ចុប្បន្ននោះនឹងបានផលចម្រើន ជាង។ ក្នុងពេលនេះការធ្វើដំណើរមានភាពជាក់លាក់ណាស់ ដូច្នេះគួរត្រៀមអោយបានគ្រប់ ជ្រុងជ្រោយ។ ក្នុងរយៈពេលនេះអារម្មណ៍របស់អ្នកហាក់ងាយប៉ះទង្គិតខ្លាំង ហេតុនេះការ គ្រប់ជ្រងអារម្មណ៍នឹងអាចធ្វើអោយអ្នកសម្រេចគោលដៅបានល្អ។ ឆ្នាំរោងសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តណែនាំអោយអ្នកកាត់បន្ថយការទាមទារ របស់អ្នកពីទំនាក់ទំនងរវាងមនុស្សនៅជុំវិញខ្លួន។ ក្នុងនោះ បើទោះបីជាអ្នកមានមនុស្សនៅ ក្បែរខ្លួនដែលអាចជួយទំនុកបម្រុងយ៉ាងណាក្តី ក៏មិនគួរផ្ទុកផ្តាក់ទៅលើគេនោះដែរ។ សម្រាប់ លោកអ្នកដែលមានបំណងចង់ផ្លាស់ប្តូរទីកន្លែងការងារគឺអាចធ្វើទៅបានដោយ ងាយស្រួលនៅពេលនេះ។ ស្ថានភាពរអាក់រអួលបន្តិចបន្តួចមិនគួរជាផលលំបាកដល់ ដំណើររបស់អ្នកនោះទេ។ ក្នុងនោះ សូមធ្វើយ៉ាងណាកុំអោយប៉ះពាល់អ្នកដទៃដោយពាក្យ សំដី ការចរចាបែបចចាមអារ៉ាម និងការបញ្ចេញមតិបែបរិះគន់។ សម្រាប់អាជីវករ សូមមាន ភាពទន់ភ្លន់ជាមួយអតិថិជន។ ឆ្នាំម្សាញ់សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពនានារបស់អ្នកមានភាពចម្រើនលូត លាស់ណាស់ក្នុងពេលនេះ។ លោកអ្នកអាចធ្វើអ្វីៗទៅបានតាមបំណងប្រាថា្ន ដូច្នេះវាលែង ជាការលំបាកសម្រាប់អ្នកក្នុងការចាកចេញពីស្ថានភាពអាប់អួរក្នុងទីកន្លែងការងារទៀត ហើយ។ សម្រាប់បញ្ហា គឺអ្នកអាចដោះស្រាយទៅបានដោយសន្តិវិធិ ប៉ុន្តែធ្វើយ៉ាងណាកុំ បោះបង់ចោលវិធីសាស្រ្តនៃការងារដែលប្រកបទៅដោយគំនិតច្នៃប្រឌិត ធ្វើតាមដំបូន្មាន របស់សហសេវិកដែលមានបទពិសោធន៍ នោះវានឹងអាចអនុញ្ញាតអោយអ្នកសោយបញ្ហា បាន។ ក្រៅពីនេះ ថ្ងៃនេះមានអំណោយផលដល់ការធ្វើការប្រជុំ ការពិភាក្សា និងការ សហការ។ ឆ្នាំមមីសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ អាជីវកម្ម និងកិច្ចការងាររបស់អ្នកហាក់មានភាពតានតឹង ខ្លាំងនៅពេលនេះ។ ហើយសម្រាប់ការបណ្តាក់ទុន ការប្រើប្រាស់លុយកាក់ រួមទាំងការផ្ទេរ ផ្ទូរផងនោះអាចនឹងមានការបាត់បង់ ឬខាតបង់ដោយងាយណាស់។ ប្រសិនជាអាចសូមកុំ ទាន់ប្រើលុយកាក់ ធ្វើយ៉ាងណារក្សាស្ថានភាពហិរញ្ញវត្ថុសិន។ ផ្ទុយទៅវិញ ថ្ងៃនេះនឹងមាន អំណោយផលសម្រាប់ការពិភាក្សា ការចរចា និងការប្រជុំបូកសរុបការងារនានា។ ចាកចេញ ពីស្ថានភាពមិនច្បាស់ កុំសាកល្បងនូវអ្វីដែលអ្នកមិនមានពត៌មាន ឬដឹងឮច្រើនអំពីវា។ ការ បោកបញ្ឆោត និងកំហុសឆ្គងកំពុងមានភាពវិជ្ជមាន ហេតុនេះយកល្អកំណត់ដែនរបស់ខ្លួន។ សម្រាប់ការផ្លាស់ប្តូរទីកន្លែងការងារ សូមរងចាំរហូតដល់ថ្ងៃក្រោយ។ ឆ្នាំមមែ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ សម្រាប់លោកអ្នកដែលបំពេញរបរអាជីវ កម្មនឹងទទួលបានភាពរីកចម្រើនណាស់។ ប្រាក់ចំណេញកើនឡើងច្រើន ចំណែកបញ្ហា ប្រទាក់ក្រឡាតាមផ្លូវត្រូវបានដោះស្រាយ។ ក្នុងនោះសូម្បីតែអតិថិជនក៏គាំទ្រផលិតផល និង និតិវីធីអនុវត្តរបស់អ្នកយ៉ាងខ្លាំងផងដែរ។ ក្នុងពេលនេះ សូមកុំមានភាពខ្ជិលច្រអូស កុំប្រើ ប្រាស់ពេលចោលដោយឥតប្រយោជន៍ និងកុំទាន់បន្ថយល្បឿនការងារអោយសោះ។ ភាព ជោគជ័យថ្ងៃនេះនឹងធ្វើអោយអ្នកមានភាពរីករាយ ប៉ុន្តែវាក៏មិនទាន់ដល់ពេលដែលអ្នកត្រូវ ឈប់សម្រាក ហើយធ្វើការអបអរនោះដែរ។ ការខិតខំរបស់អ្នកនឹងនាំអ្នកទៅដល់គោលដៅ ដែលអ្នកកំណត់។ ឆ្នាំវក សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ បញ្ហាចំពោះមុខនៅក្នុងថ្ងៃនេះមានច្រើន ស្ថានភាពជុំវិញ ខ្លួនមិនសូវជាមានស្ថេរភាព។ ចំណែកមនុស្សក៏ហាក់ពិបាកជឿជាក់ផងដែរ ហេតុនេះការ ស្នើសុំជំនួយនឹងធ្វើអោយមានការលំបាកច្រើនជាងការបំពេញភារកិច្ចការងារដោយខ្លួនឯង។ ក្នុងថ្ងៃនេះ កាលវិភាគរបស់អ្នកហាក់មានភាពមមាញឹកបន្តិច ដូច្នេះសូមចាប់ផ្តើមការងារ ពីព្រលឹម ហើយជ្រើសរើសការងារដែលចំាបាច់។ ឬប្រសិនបើអ្នកជាអ្នកគ្រប់គ្រង សូមចែក រំលែកការងារអោយបានត្រឹមត្រូវ ធ្វើយ៉ាងណាកុំក្តោបយកការងារច្រើនមកបំពេញតែម្នាក់ ឯង ពីព្រោះអ្នកនឹងមិនបានទទួលផលនោះទេ។ សម្រាប់ការធ្វើទំនាក់ទំនងអាចធ្វើបាន តែ គួរតែក្នុងរង្វង់តូចចង្អៀត។ ឆ្នាំរកាសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលដល់ការងារជាក្រុម និងការប្រាស្រ័យទាក់ទងជាមួយអ្នកគ្រប់គ្រង។ អ្នកមានអារម្មណ៍សេរីក្នុងការផ្តល់យោបល់ និងការពិភាក្សាជាមួយនឹងមិត្តរួមការងារ ប៉ុន្តែសូមធ្វើសកម្មភាពអោយបានត្រឹមត្រូវដែល អាចធ្វើទៅបាន។ ប្រការចាំបាច់នៅក្នុងពេលនេះសូមកុំព្យាយាមសើរើគម្រោងផែនការ កុំ យករឿងចាស់មកធ្វើអោយប៉ះពាល់ដល់ការងារបច្ចុប្បន្នរបស់អ្នក។ សម្រាប់លោកអ្នកជា បុគ្គលិករដ្ឋនិងកឯកជន ទទួលបានការកើតសរសើរ ការជ្រោមជ្រែង និងការផ្តល់ផល ប្រយោជន៍ពីថា្នក់លើតបស្នងការខិតខំប្រឹងប្រែងបំពេញការងារ។ ក្រៅពីនេះ ភាពត្រឹមត្រូវ និងតុល្យភាពជាអ្វីដែលអ្នកត្រូវធ្វើសម្រាប់ការងារថ្ងៃនេះ។ ឆ្នាំចសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ អ្នកអាចនឹងមានអារម្មណ៍ថាមានសម្ពាធពីចៅហ្វាយនាយ ឬដៃ គូបំពេញការងារ។ ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយ កុំបាត់បង់ការតាំងចិត្ត ភាពស្ងប់ស្ងាត់ ពីព្រោះស្ថានភាពនេះនឹងអាចរសាយផុតទៅវិញក្នុងពេលឆាប់ៗ។ ស្ថានភាពនេះក៏មិនគួរ អោយអ្នកមានភាពតានតឹងនោះដែរ ដោះស្រាយទៅតាមសន្តិវិធិ ហើយស្វែងរកហេតុផល ជាជំនួយ។ បើទោះបីជាស្ថានភាពយ៉ាងនេះក៏ដោយ ការចាកចេញពីកន្លែងការងារចាស់អាច ធ្វើទៅបាន។ ការប្រឈមមុខនឹងស្ថានភាពខាងក្រៅអាចនឹងលំបាក ប៉ុន្តែនៅទីនោះអ្នកក៏ រំពឹងថាអាចនឹងទទួលបានស្ថានភាពល្អប្រសើរមកជំនួសវិញផងដែរ។ លើសពីនេះ សូម ព្យាយាមរាប់អានមនុស្សគ្រប់គ្នា។ ឆ្នាំកុរ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ ហោរាសាស្រ្តអាជីពស្នើអោយអ្នករៀបចំផែនការសកម្ម ភាព ហើយប្រកាន់ខ្ជាប់អោយបានតឹងរឹងបំផុត។ ការអភិវឌ្ឍន៍អាជីពក្នុងថ្ងៃនេះអាស្រ័យ ទៅលើវិន័យរបស់អ្នក។ គួរមានភាពតឹងរ៉ឹង គម្រោងច្បាស់លាស់ ហើយអនុវត្តអោយស្រប ទៅតាមស្ថានភាពនៅជុំវិញខ្លួន។ ក្នុងថ្ងៃនេះការសហការ ឬការងារជាក្រុមមានដំណើរការ ល្អ ហើយការជឿទុកចិត្តអាចធ្វើទៅបានដោយពេញលេញ។ ស្ថានភាពចំពោះមុខក្នុងថ្ងៃនេះ អាចនឹងមានភាពតានតឹងបន្តិចនៅពេលចាប់ផ្តើម ប៉ុន្តែបន្ទាប់មកស្ថានភពនឹងប្រសើរឡើង វិញរហូតដល់ចុងបញ្ចប់នៃការងារ។ ក្រៅពីនេះ ប្រហែលជាដល់ពេលហើយដែលអ្នក បញ្ចេញនូវគោលគំនិត បទពិសោធន៍ និងវិជ្ជាជីវៈរបស់ខ្លួនសម្រាប់ក្រុម និងគោលដៅនៃ អាជីព។ ចំណាំៈឆ្នាំទាំង ៥ ខាល ថោះ ម្សាញ់ មមែ រកា រាសីឡើងខ្ពស់ត្រដែត។ លាភសំណាងជាលុយកាក់ និងសម្ភារៈកើតឡើងយ៉ាងបរិបូណ៍។ ថ្ងៃនេះជាពេលល្អសម្រាប់ការផ្តើមការងារ ការអនុវត្ត និងការចរចាដោះស្រាយ។