នគរបាលខណ្ឌសែនសុខបញ្ជូនជនសង្ស័យ១៤នាក់ ទៅកាន់តុលាការ
ភ្នំពេញ៖ ជនសង្ស័យ១៤នាក់ ដែលពាក់ព័ន្ធនឹងបទល្មើស៣ករណីផ្សេងគ្នា ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បញ្ជូនទៅកាន់តុលាការ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។ បទល្មើសរបស់ជនសង្ស័យរួមមាន ករណីទី១៖ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ករណីទី២៖រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងករណីទី៣៖ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំងនេះ កម្លាំងបង្ក្រាបបាន ក្នុងមូលដ្ឋានកន្លងមក ហើយបានបញ្ចាប់នីតិវិធីសាកសួរ និងកសាងសំណំរឿង ក្រោយជនសង្ស័យសារភាពថា ពិតជាបានប្រព្រឹត្តបទល្មើស ប្រាកដមែន ទើបសមត្ថកិច្ចប្រមូលវត្ថុតាង និងកសាងសំណំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃនេះតែម្តង។
ក្នុងឱកាសនេះលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខទាំងអស់ សូមជួយសហការ និងផ្តល់ព័ត៌មាន មកកម្លាំងសមត្ថកិច្ច ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុញៀន និងបទល្មើសផ្សេងៗ ដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបបានទាន់ពេលវេលាផង៕ធ.ដ