សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៤ មេសា ២០២៣

១. គម្រោងលើកកម្រិតគុណភាព និងជួសជុលថែទាំកំណាត់ផ្លូវ៣ខ្សែ ប្រវែងសរុបជាង ៩៨គីឡូម៉េត្រ ក្នុងតម្លៃ ៤០លានដុល្លារ ក្នុងខេត្តក្រចេះត្រូវបានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការ – AMS Central

២. គុនល្បុក្កតោកម្ពុជាដណ្ដើមបានមេដាយ៣៣គ្រឿង ក្នុងការប្រកួតកីឡាគុនល្បុក្កតោជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ឆ្នាំ២០២៣ – ស៊ីស៊ីថាមស៍

៣. ខេត្តរតនគិរី ត្រៀមដីជិត ១ ៤០០ហិកតា ស្ថិតក្នុងស្រុកលំផាត់ សម្រាប់អភិវឌ្ឍជាព្រលានយន្ដហោះថ្មី ខណៈព្រលានចាស់ដែលមានស្រាប់នៅក្រុងបានលុង ត្រូវអភិវឌ្ឍជាទីតាំងសម្រាប់ប្រជាពលរដ្ឋលំហែកាយ – FN

៤. អូស្ត្រាលីប្រកាសហាមឃាត់ចំពោះការប្រើប្រាស់បណ្ដាញសង្គម TikTok លើគ្រប់ឧបករណ៍ដែលគ្រប់គ្រងដោយរដ្ឋាភិបាលសហព័ន្ធ ក្រោមហេតុផលព្រួយបារម្ភអំពីសុវត្ថិភាពឌីជីថល និងការលួចទិន្នន័យ – CNA

៥. នៅថ្ងៃទី៤ មេសានេះ ហ្វាំងឡង់នឹងក្លាយជាសមាជិកពេញលេញទី៣១ នៃអង្គការសម្ព័ន្ធមិត្តយោធាដ៏ធំបំផុតនៅលើពិភពលោក ខណៈស៊ុយអែតក៏នឹងរំពឹងក្លាុយជាសមាជិកអង្គការណាតូនៅប៉ុន្មានខែខាងមុខ – AP

#ams1minute

ads banner