និយ័តករបរធនបាលកិច្ច៖អ្នកវិនិយោគទុនបរទេសកាន់តែច្រើនចាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ បន្ទាប់ពីមើលឃើញពីយន្តការច្បាស់លាស់ និងក៏ដូចជាការអនុវត្ត ច្បាប់ជាអាទិភាពនៃនិយ័តករបរធនបាលកិច្ចកម្ពុជានោះបានធ្វើឱ្យវិនិយោគិន បរទេសជាង៨០ភាគរយ បានមើលឃើញពីលំហរកាលានុវត្តភាពជាច្រើននិង មានការចាប់អារម្មណ៍ ហើយក៏បានសម្រេចចិត្តងាកមកបណ្តាក់ ទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជា បើទោះជាមានរបាំងបន្តិចបន្តួចក៏ដោយចុះ។នេះ ជា ការបញ្ជាក់របស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករ បរធន បាល កិច្ច។

ថ្លែងនៅក្នុងសិក្ខាសាលាស្តីពី “បរធនបាលកិច្ច ៖ យន្តការប្រតិបត្តិការ និង វាក្សសព្ទគន្លឹះ” ដែលរៀបចំដោយនិយ័តករបរធនបាលកិច្ចនៅថ្ងៃទី៤ ខែ មេសា ឆ្នាំ២០២៣នេះ ឯកឧត្តម សុខ ដារ៉ា បានឱ្យដឹងថាចំនួន បរធន បាល កិច្ច ដែលបានចុះបញ្ជីនាពេលនេះគឺបានកើនឡើងដល់ ៥១២ករណី ក្នុងនោះ ចំនួនទំហំបរធនបាល ដែលស្ថិតនៅក្នុងប្រតិបត្តិការនេះ កើន ឡើងដល់ ៧៤៥លានដុល្លារអាមេរិក។

ជាមួយគ្នានេះឯកឧត្តម រំពឹងគិតថាចំពោះការធ្វើបច្ចុប្បន្នភាពបរធនបាលកិច្ច តាមស្ថានភាពទីផ្សារជាក់ស្តែងក្នុងដើមឆ្នាំ២០២៣នេះ គឺអាចកើនឡើងដល់ ៩៤០ដុល្លារ។ សម្រាប់នៅចុងឆ្នាំ២០២៣នេះដែរ ឯកឧត្តមសង្ឃឹមថា នឹង កើនលើសមួយពាន់លានដុល្លារ ពោលគឺខ្ពស់ជាង ៤ភាគរយ នៃផលិតផល ក្នុងស្រុកសរុប។

ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ចបានសំណូមពរ ដល់បណ្តាញអ្នកសារព័ត៌មានក្នុងស្រុក ផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ និងដើម្បីបញ្រ្ជាបការយល់ដឹង ពីវិស័យបរធនបាលកិច្ច ដល់ទៅដល់ វិនិយោគិន បរទេស ក្នុងការមកវិនិយោគនៅកម្ពុជា។

ឯកឧត្តមអគ្គនាយកបានបញ្ជាក់បន្ថែមថា ការអភិវឌ្ឍវិស័យបរធនបាល កិច្ច នៅកម្ពុជា ក៏ដូចការបង្កើតនិយ័តករបរធន បាលកិច្ច គឺជាលទ្ធផលនៃការគិត គូរ ដឹកនាំគ្រប់ជ្រុងជ្រោយប្រកបដោយវិចារណកម្ម របស់រាជរដ្ឋាភិបាល កម្ពុជា ដោយផ្អែកលើយុទ្ធសាស្រ្តពីរ ។គឺទី១ យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យ ហិរញ្ញវត្ថុនៅ កម្ពុជា ឆ្នាំ២០១៦-២០២៥ ដែលកំពុងធ្វើបច្ចុប្បន្នភាព ដែល ជាយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២១-២០៣០ និងយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងយុទ្ធសាស្រ្តទី២ គឺអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ រយៈពេលវែង និង យុទ្ធសាស្រ្តជំរុញការអភិវឌ្ឍនិងកំណើនការអភិវឌ្ឍ សេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម សុខ ដារ៉ា បញ្ជាក់ទៀតថា វិស័យបរធនបាលកិច្ច មានការរីកចម្រើន គួរឱ្យកត់សម្គាល់ និងឆាប់រហ័សហើយមានគោលដៅពង្រីកឱ្យមាន កំណើន កាន់តែខ្ពស់ ឆ្លើយតបនឹងតម្រូវការនិងនិន្នាការចង់បានរបស់ទីផ្សារ ជា ពិសេស គឺវិនិយោគិនដែលពួកគេមើលឃើញថា វិស័យនេះ បានផ្តល់បន្ថែម ពីលើយន្តការដែលមានស្រាប់ ទៅលើវិស័យពាក់ព័ន្ធ ដូចជា វិស័យ អចលនទ្រព្យ វិស័យធនាគារ និង វិស័យហិរញ្ញវត្ថុ មិនមែនធនាគារជាដើម។ មិនតែប៉ុណ្ណោះវិស័យនេះ ក៏ចូលរួមលើផ្នែកសង្គម និងរំពឹងថា មានការ ចូលរួម លើវិស័យជាច្រើនទៀតជាបន្តបន្តាប់។

គួរបញ្ជាក់ដែរថា បរធនបាលកិច្ច គឺជាសេវាហិរញ្ញវត្ថុមួយមិនមែនធនាគារ មានតួនាទីគ្រប់គ្រង មើលថែរក្សា ឬចាត់ចែកទ្រព្យសម្បត្តិរបស់បុគ្គល ឬ ក្រុមហ៊ុនណាមួយ សម្រាប់ជាប្រយោជន៍ដល់ក្រុមគោលដៅណាមួយ ដែល ស្ថិតក្នុងអនុលោមតាមលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន។ បរធនបាលកិច្ចនេះ ជាវិស័យមួយដែលជួយដល់ការអភិវឌ្ឍវិស័យ ពាណិជ្ជកម្ម និងសង្គមជាតិ តាមរយៈការទាក់ទាញនូវមូលនិធិសង្គមនានា និងលំហូរទុនវិនិយោគទាំងក្នុង និងក្រៅប្រទេស៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner