កម្ពុជាស្ថិតក្នុងកំពូលតារាងលើការប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ឆ្នាំ២០២៣ (Video Inside)

កីឡាកររបស់កម្ពុជា បានស្ថិតលើតារាងចំណាត់ថ្នាក់កំពូល ក្នុងការប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី១ ឆ្នាំ២០២៣ ដោយបានដណ្តើមមេដាយសរុប៣៣គ្រឿង ក្នុងនោះមេដាយមាសច្រើនជាងគេចំនួន១១គ្រឿង។

ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី១ ឆ្នាំ២០២៣ ដែលមាន៤ប្រទេសចូលរួម បានបញ្ចប់ដោយជោគជ័យក្រោយឆ្លងកាត់ការប្រកួតរយៈពេល ៣ថ្ងៃ ចាប់តាំងពីថ្ងៃទី០១ដល់០៣ ខែមេសា ឆ្នាំ២០២៣ ដែលធ្វើឡើងនៅវិទ្យាល័យភូមិន្ទភ្នំពេញ។

ប្រទេសទាំង៤ដែលបានចូលរួម គឺប្រទេសវៀតណាម, ឡាវ, ហ្វីលីពីន, និងកម្ពុជា។ ជាលទ្ធផល, កម្ពុជាដែលជាម្ចាស់ផ្ទះ បានឈរលេខ១ ដោយដណ្តើមបានមេដាយមាសចំនួន ១១ គ្រឿង, មេដាយប្រាក់១០គ្រឿង និងសំរិទ្ធ១២គ្រឿង។ ចំណែកក្រុមអត្តពលិកឡាវ ឈរលេខ២ ដោយដណ្តើមបានមេដាយសរុប ២៤គ្រឿង ក្នុងនោះរួមមានមាស៥ ប្រាក់៧ និងសំរិទ្ធ ១២គ្រឿង។ ចំណែកក្រុមវៀតណាមឈរលេខ៣ ដណ្តើមបានមេដាយមាស៣ ប្រាក់៣ និងសំ រិទ្ធ ៣គ្រឿង សរុប ៩គ្រឿង, ខណៈហ្វីលីពីន ដណ្តើមមេដាយសរុប ៦គ្រឿង មាស២ ប្រាក់១ និងសំរិទ្ធ ៣គ្រឿងឈរលេខ៤។

ការប្រកួតនេះ មានការចូលរួមជាអាជ្ញាកណ្តាលកាត់សេចក្តីមកពីប្រទេសបារាំង អាមេរិក កូរ៉េខាងត្បូង និងអ៊ឺរ៉ង់ ផងដែរ។

ads banner