ការព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១១ ខែមេសា (Video Inside)
បាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្ដកើតមានថែមទៀតសម្រាប់សប្ដាហ៍ ទៅមុខនេះ ខណៈកម្ពុជាបានបន្ដរងនូវឥទ្ទិពលពីជ្រលងសម្ពាធទាបចិន ក្នុងកម្រិតពីខ្សោយទៅមធ្យម និងខ្យល់ប្រែប្រួល ។
យោងតាមការព្យាករណ៍ របស់ក្រសួងធនធានទឹក និងឧតុនិយម រវាងពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១១ ខែមេសា តំបន់ទំនាបកណ្ដាល នឹងមានសីតុណ្ហភាព អប្បបរមា រវាងពី ២៣ទៅ២៥ អង្សាសេ , សីតុណ្ហភាពអតិបរមា មានរវាងពី ៣៤ទៅ ៣៧ អង្សាសេ។ ការព្យាករណ៍នៅតាមតំបន់ទំនាបកណ្ដាលនេះ អាចមានភ្លៀងធ្លាក់ដោយអន្លើ ក្នុងកម្រិតពីខ្សោយទៅមធ្យម ដែលលាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ចំណែកតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា គឺមានរវាងពី ២៣ទៅ២៥ អង្សាសេ, សីតុណ្ហ ភាពអតិបរមា មានរវាងពី ៣៤ទៅ៣៧ អង្សាសេ។ តាមការព្យាករណ៍តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ដោយអន្លើ ក្នុងកម្រិតពីខ្សោយទៅតិច ដែលលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់ កន្ត្រាក់ ។
ចំណែក នៅតំបន់មាត់សមុទ្រនោះវិញ សីតុណ្ហភាពអប្បបរមា មានរវាងពី ២៤ទៅ២៦ អង្សាសេ, សីតុណ្ហភាពអតិបរមា មានរវាងពី ៣២ទៅ៣៤ អង្សាសេ។ ការព្យាករណ៍នៅតំបន់មាត់សមុទ្រនេះ អាចមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតពឺខ្សោយ ទៅមធ្យម ដែលលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
នៅក្នុងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម នៅបានដាសតឿនដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្ន ចំពោះការប្រែប្រួលធាតុអាកាស ដែលអាចកើតមានឡើងជាយថាហេតុ។