កម្ពុជាមានអ្នកឆ្លងកូវីដ១៩ ចំនួន ១នាក់ ក្នុងរយៈពេល ២៤ម៉ោងនេះ (Video Inside)
អត្ថបទដោយ៖
Apsara Net
កម្ពុជាបានរកឃើញអ្នកឆ្លងថ្មីកូវីដ១៩ម្នាក់ឡើងវិញ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ បន្ទាប់ពីមិនមានអ្នកឆ្លងសោះក្នុងរយៈពេល ៦ថ្ងៃបន្តបន្ទាប់ជាប់គ្នាមកហើយ។ យោងតាមក្រសួងសុខាភិបាល អ្នកឆ្លងថ្មីម្នាក់នៅថ្ងៃនេះ គឺជាករណីឆ្លងនៅក្នុងរង្វង់សហគមន៍។ កម្ពុជាក្នុងរយៈពេលប្រមាណ ២ខែកន្លងមកនេះ តួលេខឆ្លងប្រចាំថ្ងៃមានតិចតួចប៉ុណ្ណោះ។
កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ៣៤ម៉ឺន ៣ពាន់ ៩៥០នាក់ហើយ។ ដោយឡែកតួលេខ នៃការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសកម្ពុជាមានជិត៩៦ភាគរយ។