ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១រោច ខែចែត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣
ឆ្នាំជូតសម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ នៅក្នុងថ្ងៃនេះទំនងជាធ្វើអោយទំនាក់ទំនងមិត្តរួមការ ងារ និងថ្នាក់លើកាន់តែអាក្រក់ទៅៗ។ រាល់ការផ្តល់យោបល់ មិនត្រូវបានទទួលស្គាល់ ឬយល់ឃើញត្រឹមត្រូវនោះទេ ដូច្នេះសូមកុំចូលរួមក្នុងការពិភាក្សាដែលគ្មានន័យ។ ក្នុងពេល នេះអាជីពរបស់អ្នកហាក់មានភាពផ្លាស់ប្តូរ ហេតុនេះសូមត្រៀមសម្របសម្រួល ហើយធ្វើ យ៉ាងណាកុំអោយមានការប៉ះពាល់ដល់អាជីពរបស់អ្នក។ ក្នុងពេលនេះ ចូរបង្ហាញការតស៊ូ និងការតាំងចិត្តក្នុងការសម្រេចគោលដៅរបស់អ្នក។ ក្រៅពីនេះ សូមព្យាយាមស្វែករក ដំណោះស្រាយដ៏ល្អបំផុតចំពោះកិច្ចការ។ ហើយក្នុងនោះសូមចងចាំថា ភាពយឺតយ៉ាវនាំ អោយបាត់កម្រៃ។ ឆ្នាំឆ្លូវសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជារយៈពេលអំណោយផលសម្រាប់ អ្នកតំណាងនៃវិជ្ជាជីវៈច្នៃប្រឌិត។ អ្នកអាចបញ្ចប់គម្រោងដែលបានចាប់ផ្តើមពីមុនដោយ ជោគជ័យ ប៉ុន្តែកុំប្រញាប់ប្រញាលចាប់ផ្តើមគម្រោងថ្មីពេក។ ផ្ទុយទៅវិញ សូមលោកអ្នកកុំ រស់នៅក្នុងកំហុសដែលបានទទួលស្គាល់រួចមកហើយនោះ។ ក្នុងនោះ ប្រសិនបើអាជីវកម្ម នៅពេលព្រឹកមិនទាន់មានភាពអស្ចារ្យទេ នៅចុងបញ្ចប់នៃការងារល្ងាចនេះអ្នកនឹងអាច ជំនះរាល់ការលំបាកទាំងអស់បាន។ ក្រៅពីនេះ លោកអ្នកមានគំនិត និងមើលឃើញទិដ្ឋភាព ជាក់ស្តែងនៃបញ្ហា ហើយដំណោះស្រាយបានត្រឹមត្រូវ។ ឆ្នាំខាលសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់អ្នកមានស្ថានភាពល្អប្រសើរ ប៉ុន្តែ សូមអ្នកព្យាយាមគ្រប់គ្រងមហិច្ចតារបស់ខ្លួនអោយបាន។ កុំមានបំណងបញ្ចប់ការងារឲ្យ បានជោគជ័យនៅក្នុងពេលតែមួយ។ វាគ្រប់គ្រាន់ក្នុងការលះបង់ពេលវេលាសម្រាប់បញ្ហា និងប្រធានបទសំខាន់បំផុត។ ក្នុងនោះការប្រុងប្រយ័ត្នគឺជាវិធីសាស្រ្តរឹងមាំសម្រាប់អាជីវកម្ម ភាគច្រើនអ្នកក៏អាចបញ្ចប់ការងារ និងអាជីវកម្មដោយជោគជ័យប្រសិនបើអ្នកមានការតស៊ូ គ្រប់គ្រាន់។ ដោយឡែកសូមលោកអ្នកកុំទាន់ធ្វើដំណើរចាកចេញ កុំទាន់ជ្រើសរើសការ ផ្លាស់ប្តូរ ពីព្រោះវាគ្មានលំនឹងសម្រាប់ហិរញ្ញវត្ថុនោះទេ។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តណែនាំលោកអ្នកកុំអោយបាត់ បង់ការគ្រប់គ្រងខ្លួនឯង។ មនុស្សនៅជុំវិញខ្លួននឹងពេញចិត្តចំពោះវិជ្ជាជីវៈខ្ពស់របស់អ្នក ប្រសិនបើអ្នកមិនរញ៉េរញ៉ៃនឹងរឿងគ្មានប្រយោជន៍ ហើយគ្រប់គ្រងខ្លួនឯងអោយបានល្អ នោះទេ។ ចូរព្យាយាមបង្ហាញតម្លៃរបស់ខ្លួនចំពោះមនុស្សរាល់គ្នា។ ក្រៅពីនេះ លោកអ្នកនឹង អាចរកដំណោះស្រាយបានត្រឹមត្រូវសម្រាប់បញ្ហាបច្ចុប្បន្នផង និងបញ្ហាចាស់ៗផងដែរ។ លើសពីនេះ សូមកុំទាន់ធ្វើការសម្រេចចិត្តលឿនចំពោះការផ្តល់អោយ អ្វីៗត្រូវមានហេតុ ផល និងមូលដ្ឋានអោយបានគ្រប់គ្រាន់។ ប្រការគួរប្រយ័ត្នរឿងបង់ចិត្តលើការជឿជាក់ហួស កំរិត។ ឆ្នាំរោងសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាដ៏ល្អបំផុតសម្រាប់ការបញ្ចប់ កិច្ចសន្យា និងប្រតិបត្តិការណ៍ហិរញ្ញវត្ថុនោះទេ។ សូម្បីតែគម្រោងវិនិយោគដ៏គួរអោយទាក់ ទាញបំផុតនៅពេលអនាគតដ៏ខ្លីក៏នឹងមិននាំមកនូវប្រាក់ចំណេញនោះដែរ។ ទន្ទឹមនឹងនេះ សូមកុំរស់នៅជាមួយនឹងភាពអវិជ្ជមាន។ ប្រសិនបើអ្នកកំពុងជួបប្រទះការមិនពេញចិត្តក្នុង វិជ្ជាជីវៈ សូមស្វែងរកវិធីដើម្បីកែលម្អការងាររបស់អ្នក។ ព្យាយាមពង្រីកបញ្ជីភារកិច្ច និង ទំនួលខុសត្រូវការងារ។ បើទោះបីជាស្ថានភាពលំបាកបន្តិចក្តី លោកអ្នកអាចស្វែងរក ដំណោះស្រាយដ៏ល្អបំផុតបំពោះភារកិច្ច និងការទទួលខុសត្រូវរបស់អ្នក។ ឆ្នាំម្សាញ់សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពសម្រាប់ឆ្នាំលោកអ្នក បាន បង្ហាញពីភាពសុទិដ្ឋិនិយមយ៉ាងខ្លាំងសម្រាប់អនាគតការងាររបស់អ្នក។ វិជ្ជាជីវៈខ្ពស់ និងវិធី សាស្រ្តហ្មត់ចត់ចំពោះអាជីវកម្ម ការបែងចែកពេលវេលា និងទំហំការងាររបស់អ្នកនឹងធ្វើ អោយមានការពេញចិត្តពីសំណាក់មនុស្សរួមក្រុម ជាពិសេសដៃគូជំនួញរបស់អ្នកប្រសិនបើ អ្នកជាអាជីវករ។ ក្រៅពីនេះ លោកអ្នកអាចបង្កើតឳកាសបានកាន់តែច្រើនតាមរយៈការខិត ខំប្រឹងប្រែងបំពេញការងារ និងវិធីសាស្រ្តចងមិត្តរបស់អ្នក។ លើសពីនេះទៅទៀត យោបល់ និងមតិនានារបស់អ្នកនឹងទទួលបានការគាំទ្រ លើកតម្កើងណាស់។ ឆ្នាំមមីសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះអាជីវកម្មហាក់មានភាពរអាក់រអួលច្រើន ដូច្នេះសូម កំណត់ទំហំអាជីវកម្មអោយបានសមល្មម។ ពិសេសការធ្វើកិច្ចសន្យា ការបណ្តាក់ទុន និងកិច្ច ការងារទាក់ទងនឹងហិរញ្ញវត្ថុគួរគិតគូរអោយបានច្រើនបំផុត។ ហើយបើអាចមិនគួរធ្វើតែម្តង គួរតែមានសុវត្ថិភាពជាង។ ផលរំខាន ឬស្ថានភាពតានតឹងនេះនឹងអាចធ្វើអោយអ្នកស្ទើរ ពិបាករកច្រកចេញ ប៉ុន្តែគួរដោះស្រាយទៅតាមសន្តិវិធី សន្សឹមៗគួរជាជម្រើសល្អ ហើយ ក៏មិនគួរបាក់ទឹកចិត្តអ្វីនោះដែរ ពីព្រោះស្ថានភាពនឹងត្រូវបានរសាយទៅវិញក្នុងពេលឆាប់ៗ នេះ។ ក្នុងនោះសូមចងចាំថា អ្នកអាចមានទំនោរខ្លាំងក្នុងការនិយាយបំផ្លើសបញ្ហា ហេតុនេះ សូមគ្រប់គ្រងអារម្មណ៍។ ឆ្នាំមមែ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកមានដំណើរការល្អប្រសើរគួរ អោយកត់សម្គាល់។ ប៉ុន្តែបញ្ហានៅក្នុងថ្ងៃនេះហាក់នៅមិនទាន់បានជម្រះស្រឡះពីផ្លូវរបស់ អ្នកនៅឡើយ ហេតុនេះក៏សូមរំពៃរកវិធីសាស្រ្តតបតចំពោះស្ថានភាពចំពោះមុខ។ ព្យាយាម កំណត់ទំហំការងារ ហើយរក្សាដែនរបស់ខ្លួនយ៉ាងណាអោយសមល្មមដែលអ្នកគ្រប់គ្រង បាន។ សម្រាប់ជំនឿចំពោះមនុស្សនៅក្នុងពេលនេះរឹតតែត្រូវប្រុងប្រយ័ត្ន ក្រែងមានការខក ចិត្តខ្លះ។ ក្នុងនោះ សូមជឿជាក់លើវិចារណាញាណរបស់ខ្លួនអោយបានច្រើន ដើម្បីអោយ អ្នកអាចសម្រេចបានគោលដៅ និងទទួលបានលាភសំណាង។ បើទោះបីជាយ៉ាងណាក្តី ការ ខិតខំប្រឹងប្រែងជាប្រភពនៃភាពជោគជ័យ។ ឆ្នាំវក សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងអាចធ្វើការចុះកិច្ចសន្យា ឬកិច្ចព្រម ព្រៀងបានដោយជោគជ័យ។ ក្នុងនោះផែនការដែលបានគូសវានាពេលកន្លងមកហើយនោះ ក៏នៅតែអាចប្រើប្រាស់បានយ៉ាងវិជ្ជមាន។ ប៉ុន្តែវាក៏រឹតតែប្រសើរប្រសិនបើអ្នកអាចមានលទ្ធ ភាពចាកចេញដើម្បីប្រឡូកនឹងស្ថានភាពខាងក្រៅអោយកាន់តែច្រើន។ ជាការពិតណាស់ អ្នកក៏ត្រូវរឹងមាំក្នុងការទទួលយកពត៌មាន និងហេតុការណ៍នានាដែរ ដើម្បីកុំអោយជះឥទ្ធិ ពលអវិជ្ជមាននឹងកិច្ចការដែលអ្នកកំពុងធ្វើ។ សម្រាប់ពេលវេលានៅក្នុងថ្ងៃនេះមានគ្រប់ គ្រាន់អោយអ្នកអនុវត្តការងារ ប៉ុន្តែក៏មិនត្រូវសម្រាកមុនម៉ោង ឬមានភាពយឺតយ៉ាវនោះ ដែរ។ ឆ្នាំរកាសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពរំលឹកពីតម្រូវការនៃការសង បំណុលអោយបានទាន់ពេលវេលាប្រសិនបើអ្នកកំពុងមានការពាក់ព័ន្ធនឹងបំណុល។ ក្នុង នោះចំពោះលោកអ្នកដែលបំពេញការងារការិយាល័យអាចនឹងភ្លេចកិច្ចការងារ ឬបញ្ជាពី ប្រធាន។ សម្រាប់រាល់ការបញ្ជូនរបាយការណ៍សូមពិនិត្យអោយបានច្រើនដងក្រែងមានការ ភ្លេចភ្លាំងពត៌មាន ចំណែករឿងបំណុលក៏គួរមានភាពជាក់លាក់អំពីតួលេខ។ ក្នុងស្ថានភាព តានតឹងនាថ្ងៃនេះ ចូរលោកអ្នកមានភាពរហ័សរហួនក្នុងការស្វែងរកដំណោះស្រាយ ឬធ្វើ ការសម្របសម្រួល។ ក្នុងនោះ បើមានគំនិតច្នៃប្រឌិតនឹងជួយលោកអ្នកបានច្រើន។ ឆ្នាំចសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ ក្នុងថ្ងៃនេះសូមលោកអ្នកធ្វើការពិចារណាជម្រើសនៃការអភិ វឌ្ឍន៍អាជីពដែលអាចធ្វើទៅបាន។ អ្នកអាចនឹងខកចិត្តក្នុងអាជីពរបស់អ្នក ឬសុបិន្តដែលចង់ បានមុខតំណែងខ្ពស់ជាងនេះ។ អ្វីៗមានពេញវេលា សូមបន្តការងារ និងការទទួលខុសត្រូវ របស់អ្នកអោយបានខ្លាំងក្លា។ ក្រៅពីនេះ បើអ្នកអនុវត្តការងារដែលកំពុងមានក្នុងដៃ ឬបោះ ជំហានតូចល្មមនោះអ្នកនឹងទទួលបានផលយ៉ាងប្រសើរគួរជាទីមោទន។ ក្នុងពេលនេះ ជម្លោះ ភាពអាក់អន់ចិត្ត ឬការយល់ច្រលំខ្លះអាចនឹងកើតឡើងរវាងមនុស្សនៅកន្លែងការ ងារជាមួយគ្នា ហេតុនេះចូរប្រើប្រាស់ហេតុផល ហើយអនុគ្រោះដើម្បីអោយស្ថានភាព អាក្រក់កន្លងផុតទៅ។ ឆ្នាំកុរ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះអ្នកអាចបញ្ចប់គម្រោងផែនការ និង គោលដៅដែលបានដាក់ចេញ។ លទ្ធផលក៏នឹងទទួលបានជាទីគាប់ប្រសើរ។ ថ្ងៃនេះ ប្រសិន បើអ្នកមានបំណង់ចង់បង្កើតអាជីវកម្មថ្មី សាងសង់ សម្ពោធ និងចុះកិច្ចសន្យានានា។ សម្រាប់ លោកអ្នកដែលមានបំណងចង់ផ្លាស់ប្តូរទីកន្លែងការងារ ថ្ងៃនេះជាពេលវេលាល្អប្រសើរ ណាស់។ ផ្ទុយពីអំណោយនៅក្នុងថ្ងៃនេះ សូមអ្នកព្យាយាមគ្រប់គ្រងអារម្មណ៍ កុំគិតគូរពី រឿងតូចតាចមិនបានការ ឬកំហុសពីអតីតកាលដែលលែងមានប្រសិទ្ធភាពបន្តទៅហើយ នោះ។ សូមបន្តការងារដែលអ្នកប៉ងប្រាថា្ន ហើយដើរនៅលើផ្លូវនោះ គឺលោកអ្នកនឹងបាន ទទួលទិន្នផលយ៉ាងប្រសើរ។ ចំណាំៈឆ្នាំទាំង ៤ ឆ្លូវ ម្សាញ់ វក កុរ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃអំណោយផលដល់ការបង្កើតថ្មី ការបោះទុន និងការដោះស្រាយបញ្ហា។