កម្ពុជាជម្រុញក្រុមហ្វឹកហាត់ដោះមីនប្រើប្រាស់ឧបករណ៍ ALIS (Video Inside)

កម្ពុជាកំពុងជម្រុញការហ្វឹកហាត់ដល់ក្រុមជំនាញដោះមីននូវរបៀបប្រើប្រាស់ម៉ាស៊ីនរាវមីន ដ៏ឆ្លាតវៃមួយផលិតដោយប្រទេសជប៉ុន មានឈ្មោះថា ALIS។ ALIS ដែលជាពាក្យកាត់មកពី Advanced Landmine Imagine System គឺជាឧបករណ៍រាវមីនដែលកាន់យួរនឹងដៃ បង្កើតឡើងដោយសាស្រ្តាចារ្យម៉ូតូយូគិ សាតុ Motoyuki Sato នៃសាកលវិទ្យាល័យតូហូគុ Tohoku របស់ប្រទេសជប៉ុន។

ឧបករណ៍នេះ ជួយដល់អ្នករាវមីនរកឃើញនូវគ្រាប់ ដែលបង្កប់ក្នុងដី ដោយវាបានបង្កើតរូបភាពមីនបង្កប់នោះ មើលឃើញនៅលើអេក្រង់ ដែលនឹងជួយក្រុមឱ្យប្រតិបត្តិករកំណត់អត្តសញ្ញាណមីនបានយ៉ាងងាយស្រួល និងធ្វើការដោះសំអាតយកមីននោះចេញដោយបញ្ចៀសគ្រោះថ្នាក់ដល់អាយុជីវិត។

ប្រទេសជប៉ុនកន្លងមកនេះបានផ្តល់ឧបករណ៍រាវមីន ALIS នេះដល់កម្ពុជាចំនួន១២គ្រឿង តម្លៃជិត៥០ម៉ឺនដុល្លារ។ ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញការប្រើប្រាស់ម៉ាស៊ីន ALIS ជំនាន់ទី៥ នៅវិទ្យាស្ថានសកម្ម ភាពកំចាត់មីនខេត្តកំពងឆ្នាំង នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣, អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា លោក ហេង រតនា បានជំរុញឱ្យសិក្ខាកាមហ្វឹកហ្វឺន ជំនាញការប្រើប្រាស់ម៉ាស៊ីន ALIS នេះ ដើម្បីប្រើប្រាស់ក្នុងសកម្មភាពបោសស្អាតមីន។

ads banner