លោក ចូ បៃដិន ពង្រីកទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីមួយឆ្នាំទៀត

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានពន្យារពេលដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីរយៈពេលមួយឆ្នាំបន្ថែមទៀត ដោយចោទប្រកាន់ពីបទជ្រៀតជ្រែកកិច្ចការបោះឆ្នោតអាមេរិក និងការរំលោភលើគោលការណ៍ច្បាប់អន្តរជាតិ ក្នុងចំណោមរឿងជាច្រើនផ្សេងទៀត។
នេះបើយោងតាមលិខិតជូនទៅកាន់ប្រធានសភា និង ប្រធានព្រឹទ្ធសភា ស្តីពីការបន្តភាពអាសន្នជាតិ។

លិខិតខាងលើនេះបានបញ្ជាក់ថា រុស្ស៊ីកំពុងអនុវត្តសកម្មភាពបង្កគ្រោះថ្នាក់ជាក់លាក់ប្រឆាំងនឹងសហរដ្ឋអាមេរិក ជាពិសេសរុស្ស៊ីបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ សេរី និងយុត្តិធម៌ និងស្ថាប័នប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិក ជាពិសេសរុស្ស៊ីបានធ្វើការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណិតប្រឆាំងនឹងអាមេរិក សម្ព័ន្ធមិត្ត និងដៃគូផងដែរ។

ក្រៅពីនេះ លិខិតដដែលក៏បានបញ្ជាក់ដែរថា រុស្ស៊ីបានរំលោភលើគោលការណ៍ដែលបានបង្កើតឡើងយ៉ាងល្អនៃច្បាប់អន្តរជាតិ រួមទាំងការគោរពចំពោះបូរណភាពទឹកដីនៃរដ្ឋនានា។ យោងតាមរដ្ឋបាលទីក្រុងវ៉ាស៊ីនតោន ប្រទេសរុស្ស៊ីនៅតែបន្តបង្កការគំរាមកំហែងមិនធម្មតា និងវិសាមញ្ញចំពោះសន្តិសុខជាតិ គោលនយោបាយការបរទេស និងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។

ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយយ៉ាងដូច្នេះថា ខ្ញុំយល់ឃើញថា វាជារឿងចាំបាច់ដែលត្រូវបន្តភាពអាសន្នជាតិ ដែលបានប្រកាសនៅក្នុងបទបញ្ជាប្រតិបត្តិលេខ ១៤០២៤ ទាក់ទងនឹងសកម្មភាពបរទេស ដែលជាការបង្កគ្រោះថ្នាក់ពីសំណាក់រដ្ឋាភិបាលរុស្ស៊ី៕ ប្រភព៖ Tass ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner