សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៨ មេសា ២០២៣

១. កម្ពុជាសម្រេចការនាំចេញអង្ករទៅក្រៅប្រទេស ក្នុងទំហំទឹកប្រាក់ ១២៦លានដុល្លារអាមេរិក កើនឡើងប្រមាណ ១៩,៩% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ – AMS Economy

២. ៣ខែដើម ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីទៅវៀតណាមជាង ២៣ម៉ឺនតោន ទទួលបានទឹកប្រាក់ ៣២០លានដុល្លារ ថយចុះ ១២,៩៥% ធៀបនឹងរយៈកាលដូចគ្នាទៅនឹង២០២២ – FN

៣. ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវទៅដល់បណ្ដាខេត្តទាំងអស់ ត្រូវប្រុងប្រយ័ត្នចំពោះការកើនឡើងកម្ដៅ និងបញ្ហាខ្យល់កន្ត្រាក់ – AMS Central

៤. ក្រុមរដ្ឋមន្ត្រីការបរទេស G7 បានថ្កោលទោសការពិភាក្សាពីផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់រុស្ស៉ី នៅលើទឹកដីបេឡារុស – Reuters

៥. ជនសង្ស័យម្នាក់ ដែលបានគប់គ្រាប់បែកផ្សែងទៅកាន់នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida មានប្រវត្តិធ្លាប់ដាក់ពាក្យបណ្ដឹងទាមទារសំណងពីរដ្ឋាភិបាល ដោយអះអាងថារូបគេរងភាពអយុត្តិធម៌ – Yomiuri

#ams1minute

ads banner