កម្ពុជាបំបែកឯតទគ្គកម្មពិភពលោកចំនួន២ ក្នុងខែមេសា នាថ្ងៃបុណ្យចូលឆ្នាំថ្មី (Video Inside)

កម្ពុជាបានបំបែកឯតទគ្គកម្មពិភពលោកចំនួនពីរនាឱកាសសង្ក្រាន្តនៅក្នុងខេត្តសៀមរាប គឺឯតទគ្គកម្មសួនបេះដូង និងការរាំម៉ាឌីហ្សុនច្រើនជាងគេលើពិភពលោក។

មន្ត្រីកម្ពុជាបានថ្លែងថា ឯតទគ្គកម្មពិភពលោក នៃ «សួនបេះដូង» របស់កម្ពុជាមានចំនួន៣លាន ៩១ម៉ឺន ៧ពាន់ ៨០៥បេះដូង ដែលបំបែកឯតទគ្គកម្មពិភពលោក ក្នុងប្រទេសអង់គ្លេសឆ្នាំ២០១៩ ដែលមានចំនួន ៥ម៉ឺន៣ពាន់៧០៤បេះដូង។ ចំណែកការ «រាំម៉ាឌីហ្សុនច្រើនជាងគេ» វិញ គឺមានអ្នកចូលរួមរាំចំនួន៤ពាន់ ៩៩៩នាក់ ដែលបំបែកឯតទគ្គកម្ម ឆ្នាំ២០១៥ ដែលមានមនុស្សចូលរួមរាំចំនួន ២ពាន់១៥នាក់។

កម្ពុជាកន្លងមកនេះ បានទទួលជោគជ័យ នៃការបំបែកកំណត់ត្រា ពិភពលោកលើស្នាដៃមួយចំនួនមកហើយ ដូចជា «ការធ្វើនំអន្សមយក្ខ» ដែលធំ និងធ្ងន់ជាងគេ ទម្ងន់ជាង ៤តោន, ការត្បាញក្រមា ដែលវែងជាងគេបំផុត ប្រវែង១ពាន់ ១៤៩ម៉ែត្រ និង៨តឹក, ទូកង វែងជាគេបំផុត ប្រវែង៨៧ម៉ែត្រ ៣តឹក និងការបំបែកឯកទ្ទកម្មលើការសម្តែងសៀក ដែលមានរយៈពេលវែងដល់ ២៤ម៉ោង ១០នាទី និង៣០វិនាទី ដែលគ្មានអ្នកណាអាចធ្វើបានឡើយ ក្នុងសកលលោកនេះ ។

ads banner