កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ឡើយ ក្នុងរយៈពេល ៤ថ្ងៃមកនេះ (Video Inside)

កម្ពុជារយៈពេល៤ថ្ងៃ នៃការសម្រាកពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ មិនមានការឆ្លងថ្មី នៃជំងឺកូវីដ១៩ឡើយ ដែលនាំឲ្យការមិនមានករណីឆ្លងសោះមានរយៈពេល ១៣ថ្ងៃ បន្តបន្ទាប់ជាប់គ្នាមកហើយ។ យោងតាមក្រសួងសុខាភិបាល ក្នុងរយៈពេលប្រមាណ ២ខែកន្លងមកនេះ តួលេខឆ្លងប្រចាំថ្ងៃមានតិចតួចប៉ុណ្ណោះ។

កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ៣៥ម៉ឺន ៦ពាន់ ៧៦៤នាក់ហើយ។ ដោយឡែកតួលេខ នៃការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសកម្ពុជាមានជិត ៩៦ភាគរយ។

ads banner