ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣
ឆ្នាំជូតសម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមធ្វើយ៉ាងណាកុំអោយមានអារម្មណ៍ ធុញថប់ និងមិនធ្វើអោយខ្លួនឯងហត់នឿយ។ ប្រសិនបើអ្នកត្រូវធ្វើការធ្វើការជាមួយនឹង ក្រាហ្វ ឬការគណនា អ្នកគួរកំណត់ការងារទុកធ្វើនៅថ្ងៃក្រោយវិញទើបល្អប្រសើរជាង។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកអោយធ្វើការងារ ឬអនុវត្តផែនការច្នៃប្រឌិត។ បោះបង់ ចោលការសង្ស័យ និងការព្រួយបារម្ភ ពីព្រោះលោកអ្នកកំពុងដើរលើផ្លូវត្រូវ វានៅសល់តែ ការគិតអោយបានត្រឹមត្រូវ តាមរយៈពត៌មានលំអិតដែលអ្នកទទួលបាន។ ក្នុងពេលទន្ទឹមគ្នា នេះសូមកុំដាកើការទាមទារហួសហេតុមកលើខ្លួនឯង និងអ្នកដទៃ។ ឆ្នាំឆ្លូវសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តណែនាំអោយអ្នកបដិសេធការរិះ គន់ខ្លួនឯង។ អ្នកអាចដោះស្រាយបញ្ហានានាបានដោយងាយស្រួល ប្រសិនបើអ្នកឈប់យា យីមកលើខ្លួនឯង ដោយការសង្ស័យដែលមិនចាំបាច់។ ក្នុងរយៈពេលនេះកំហុស ឬទំនាក់ ទំនងខ្លះធ្វើមិនបានល្អនោះទេ ប៉ុន្តែនេះក៏មិនមែនជាហេតុផលដែលអ្នកត្រូវលំបាកលំបិន អ្វីដែរ ព្យាយាមធ្វើខ្លួនអោយស្រស់ស្រាយ ហើយដោះស្រាយករណីទាំងនោះដោយការយក ចិត្តទុកដាក់ និងសន្សឹមៗ។ ចំពោះការប្រើប្រាស់លុយកាក់នៅក្នុងពេលនេះមិនសូវជាល្អ ប្រសើរនោះទេ ការខាតបង់ហាក់មានច្រើន ដូច្នេះសូមបំពេញការងារអោយសមល្មម។ ឆ្នាំខាលសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ព្យាយាមកុំឲ្យមានកិច្ចប្រជុំ ឬការពិភាក្សានៅថ្ងៃនេះ។ កុំខ្ជះ ខ្ជាយថាមពលរបស់អ្នកលើការពិភាក្សាប្រធានបទដែលលែងពាក់ព័ន្ធនឹងគោលដៅអនាគត ។ យកល្អនៅក្នុងពេលនេះគួរជៀសវាងការវាយតម្លៃសំខាន់ៗចំពោះសកម្មភាពរបស់អ្នក។ អ្នកប្រហែលជាត្រូវការថាមពល ពេលវេលា និងលទ្ធភាពបន្ថែមទៀត។ ផ្ទុយទៅវិញ លោក អ្នកអាចធ្វើការផ្តោតអារម្មណ៍ចំពោះកិច្ចការងារតូចធំ ហើយមានសមត្ថភាពក្នុងការគិតទូលំ ទូលាយបំផុត។ ទោះបីជាយ៉ាងណាក៏ដោយ កុំផ្តោតចំពោះរឿងលំអិតខ្លាំងពេក ពីព្រោះវា នឹងរារាំងលោកអ្នកពីការវាយតម្លៃវិសាលភាពការងាររបស់អ្នក។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងអាជិវកម្មរបស់អ្នកមាន សភាពរលូន និងស្ថេរភាពល្អប្រសើរណាស់។ អ្នកក៏អាចធ្វើការចូលរួម សហការ និងធ្វើការ ងារជាក្រុមបានយ៉ាងប្រសើរបំផុតនៅក្នុងពេលនេះ។ បើទោះបីជាអ្នកមានមហិច្ចតាធំដុំក្តី ក៏ មិនត្រូវបង្អាក់ខ្លួនឯងដែរ ពីព្រោះអ្នកមានលទ្ធភាពពេញលេញក្នុងការសាកល្បង និងដក ស្រង់បទពិសោធន៍លើកិច្ចការងារ។ ប្រការដែលគួរយកចិត្តទុកដាក់ គឺបញ្ហាអតីត និងការ ចាត់ចែងអារម្មណ៍មិនបានល្អ។ សូមចងចាំថា បើអ្នកប្រើចិត្តអោយអន្ទោលទៅក្នុងបញ្ហា អ្នក នឹងពិបាកក្នុងការសម្រេចចិត្ត។ អ្វីដែលគួរធ្វើ គឺខិតខំបំពេញការងារតាមគម្រោង ហើយ ពេញចិត្តនឹងសមត្ថភាពខ្លួនឯង។ ឆ្នាំរោងសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ សូមកុំធ្វើការសន្និដ្ឋានលឿន។ សមិទ្ធផលអាជីព ឬបរាជ័យគ្រាន់តែជាលទ្ធផលនៃសកម្មភាពរបស់អ្នក ចូរប្រឹងប្រែងគិតគូរអំពីអនាគតអាជីព របស់អ្នក។ ហោរាសាស្រ្តក៏សូមអោយអ្នកមានជំនាញក្នុងការសរសេរគម្រោងផែនការ ឬ យ៉ាងហោចណាស់ស្នើសុំជំនួយលើករណីនេះ ដើម្បីអោយអ្នកអាចនឹងធ្វើការងារបានដោយ រលូន ហើយបញ្ចៀសពីផលរំខាន។ ទន្ទឹមនឹងនេះ សូមកុំស្វែងរកការបង្ហាញពីសមត្ថភាពវិជ្ជា ជីវៈរបស់អ្នកចំពោះអ្នកដទៃ វានឹងគ្រប់គ្រាន់បំផុត ប្រសិនបើអ្នកផ្តោតលើការងារ ហើយ ទទួលខុសត្រូវអោយបានល្អ។ ក្រៅពីនេះ លោកអ្នកអាចការងារគំនិតយោបល់របស់អ្នកបាន ល្អប្រសើរ។ ឆ្នាំម្សាញ់សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកនឹងមិនជួបបញ្ហាអ្វីធ្ងន់ធ្ងររហូតដល់ ពិបាកដោះស្រាយនោះទេ។ លើសពីនេះ ប្រសិនបើអ្នកត្រូវការជំនួយ ក៏អាចទទួលបាន ជំនួយពីមនុស្សនៅក្បែរខ្លួនដោយងាយស្រួល និងប្រកបដោយភាពស្មោះត្រង់ផងដែរ។ ក្នុង ពេលនេះសូមរក្សាអារម្មណ៍ និងការគិតដោយភាពវិជ្ជមាន ផ្តើមការងារសំខាន់អោយបាន រួសរាន់ និងមានសណ្តាប់ធ្នាប់ ពីព្រោះវានឹងជួយអ្នកប្រមូលអារម្មណ៍ក្នុងការគិត។ ក្រៅពីនេះ នៅក្នុងពេលនេះលោកអ្នកគួរការពារពត៌មានសំខាន់របស់ការងារ ឬសូម្បីតែ គម្រោងផែនការ ពីព្រោះការបាត់បង់ពត៌មានសំខាន់កំពុងមានភាពវិជ្ជមាន។ ឆ្នាំមមីសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារទាំងឡាយរបស់អ្នកនឹងផ្តល់ទិន្នផលល្អ ប្រសើរយ៉ាងជាក់លាក់ណាស់។ អាស្រ័យហេតុនេះ សូមកុំមានការព្រួយបារម្ភ ឬស្ទាក់ស្ទើរ ក្នុងចិត្ត។ អ្វីដែលអ្នកប៉ងប្រាថា្ន ចូរចាប់ផ្តើមអនុវត្តន៍នៅក្នុងពេលនេះចុះ។ មិនត្រឹមតែទទួល បានអំណោយផលចំពោះពេលវេលាដែលល្អនោះទេ លោកអ្នកមានមនុស្សនៅជុំវិញខ្លួន ដែលគួរឲ្យទុកចិត្តណាស់។ ពួកគេនឹងជួយជ្រោមអ្នកលោកអ្នក ដោយភាពស្មោះត្រង់។ ក្នុង ពេលទន្ទឹមគ្នានេះសូមយកចិត្តទុកដាក់អោយបានច្រើនបំផុត ចំពោះចំណេះជំនាញ និង សមត្ថភាពរបស់មិត្តរួមការងារ ហើយការស្វែងយល់ និងរៀនសូត្រពីពួកគេនឹងធ្វើអោយអ្នក កាន់តែមានលទ្ធភាពទូលំទូលាយ។ ឆ្នាំមមែ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កាលវិភាគរបស់អ្នកក្នុងពេលនេះហាក់រវល់ច្រើន ហើយក៏មានភាពតឹងតែងខ្លាំងផងដែរ។ ហេតុនេះ សូមកុំយកចិត្តទុកដាក់ទៅលើរឿងរ៉ាវ តូចតាចឥតប្រយោជន៍។ ជ្រើសរើសការងារសំខាន់ ហើយពិសេសជាការងារដែលត្រូវចិត្ត និងស្របទៅនឹងវិជ្ជាជីវៈរបស់អ្នកទើបជាការយ៉ាងស្រួល។ សូមជឿជាក់ទៅលើសមត្ថភាព របស់អ្នក បើទោះបីជាអ្នកអាចជួបនឹងការលំបាកខ្លះក៏ដោយ។ ក្នុងថ្ងៃនេះ អ្នកអាចនឹងជួប ស្ថានភាពខាងក្រៅមួយចំនួនដែលមានលទ្ធភាពរំខានដល់អារម្មណ៍ និងការគិតគូររបស់អ្នក ដូច្នេះសូមគ្រប់គ្រង ហើយពិចារណាអោយបានដិតដល់នូវអ្វីដែលអ្នកទទួលបាន។ ឆ្នាំវក សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ កិច្ចការងារទាំងរដ្ឋ និងឯកជន ព្រមទាំងផ្នែកជំនួញ នៅក្នុងពេលនេះមានដំណើរការល្អប្រសើរ។ ផលចំណេញមានខ្ពស់ ចំណែកបញ្ហាហាក់មិន អាចមករាំងស្ទះនូវទិន្នផលដែលអ្នកនឹងទទួលបាននោះទេ។ ក្នុងនោះទំនាក់ទំនងជាមួយ ថ្នាក់លើមានសន្ទុះល្អប្រសើរ ដែលអ្នកជួយឲ្យអ្នកអាចបង្ហាញគម្រោងផែនការ និងគំនិតថ្មីៗ បានដោយងាយស្រួល ដូច្នេះធ្វើយ៉ាងណាឲ្យមានភាពរហ័សរហួន និងកុំឲ្យឳកាសល្អនេះ កន្លងផុតទៅ។ ក្នុងពេលនេះក៏ជាពេលល្អប្រសើរបំផុតសម្រាប់ការគិតគូរអំពីទំនាក់ទំនង ផ្ទាល់ខ្លួនផងដែរ ដូច្នេះសូមរក្សាលំនឹងអោយបានល្អរវាងការងារ និងសេចក្តីសុខផ្ទាល់ខ្លួន។ ប្រការដែលត្រូវប្រយ័ត្ន គឺការភ្លេចភ្លាំង។ ឆ្នាំរកាសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារទាំងឡាយរបស់អ្នកមានដំណើរ ការល្អ។ លោកអ្នកជាអាជីវករនឹងទទួលបានប្រាក់ចំណេញច្រើន ព្រមទាំងស្ថេរភាពជំនួញ ដ៏រឹងមាំ។ ដៃគូរបស់អ្នកនឹងជឿទុកចិត្ត ហើយគាំទ្រការសម្រេចចិត្តរបស់អ្នកណាស់ ដូច្នេះ គ្មានផលរំខានណាមួយមករឹងស្ទះដំណើរការក្នុងថ្ងៃនេះទេ។ លើសពីនេះ ថ្ងៃនេះជាពេល ដែលមានអំណោយផលបំផុតសម្រាប់ការចរចា ការផ្តោះប្តូរគំនិតយោបល់ និងចាត់ចែង ការងារតូចធំ ដូច្នេះសូមប្រើប្រាស់ពេលវេលាអោយមានប្រសិទ្ធភាព។ ដោយឡែក ការផ្តល់ ជូនខ្លះអាចនឹងក្លាយជាបន្ទុកច្រើនជាងទទួលបានផលប្រសើរ ដូច្នេះសូមពិចារណាអោយ បានដិតដល់។ ឆ្នាំចសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកមានដំណើរការល្អ ប៉ុន្តែក៏សូមមានការ ប្រុងប្រយ័ត្ន ដោយធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង។ ហោរាសាស្រ្ត អាជីពសន្យា ថាលោកអ្នកនឹងទទួលបានជោគជ័យគ្រប់ករណីទាំងអស់ ប្រសិនបើអ្នកអាចយកឈ្នះ ភាពអសកម្មនានារបស់អ្នក ក្នុងនោះរួមទាំងការប្រើប្រាស់ពេលវេលាចោលដោយគ្មាន ការទទួលខុសត្រូវ។ ដោយឡែក លោកអ្នកបែរជាអាចពិបាក គេចផុតពីការវាយតម្លៃមតិរិះ គន់ និងការមើលបំណាំខ្លះៗពីមនុស្សក្នុងក្រុមការងារ ឬដៃគូ អាជីវកម្មរបស់អ្នក ហេតុនេះ សូមមានភាពច្បាស់លាស់ចំពោះភារកិច្ចដែលអ្នកទទួលខុសត្រូវ ហើយជៀសវាងបំពេញ ការងារដោយគ្មានគម្រោង។ ឆ្នាំកុរ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ នៅក្នុងថ្ងៃនេះកិច្ចការងាររបស់អ្នកមានដំណើរការ ល្អប្រសើរគួរអោយកត់សម្គាល់។ គ្មានហេតុផលណាមួយដែលអ្នកមានការភ័យព្រួយនោះ ទេ។ ប្រការចំបាច់នៅក្នុងពេលនេះ លោកអ្នកត្រូវការគម្រោងផែនការលំអិត ព្រមទាំងការ ជឿទុកចិត្តចំពោះខ្លួនឯង។ លើសពីនេះ សូមពិនិត្យរាល់ពត៌មាន ឯកសារសំខាន់ ឬរបាយ ការណ៍ ក្រែងមានការខ្វះចន្លោះ។ ក្នុងនោះដែរ គួរព្យាយាមបំពេញការងារដោយខ្លួន ឯងបើទោះមានការលំបាកបន្តិចក្តី ហេតុផលគឺថាលោកអ្នកអាចខាតពេលសច្រើន ម្យ៉ាងការ សម្រេចចិត្តចុងក្រោយ គឺអ្នកត្រូវតែធ្វើជានិច្ច។ ចំណាំៈ
ឆ្នាំទាំង៤ ថោះ មមី វក រកា រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានលាភសក្ការ ជាលុយកាក់ និងសម្ភារៈ។ ការតម្លើងប្រាក់ឧបត្ថម្ភ និងការតម្លើងឋានៈ នឹងកើតឡើង។ ថ្ងៃនេះជាពេលដោះស្រាយបញ្ហា។