សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៩ មេសា ២០២៣

១. កម្ពុជា មានមហិច្ឆតាបង្កើនការជួញដូរ ផ្សារមូលបត្រ ឱ្យឡើងដល់ ១០០លានដុល្លារ ក្នុង១ថ្ងៃ ខណៈបច្ចុប្បន្ន ផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចំនួន១៨ ដែលបានបោះផ្សាយ – កម្ពុជាថ្មី

២. គិតត្រឹមខែមីនា ឆ្នាំ២០២៣នេះ ផ្លែមៀនស្រស់របស់កម្ពុជាប្រមាណជាង ៦ពាន់តោន ត្រូវបាននាំចេញទៅកាន់ប្រទេសចិន – FN

៣. ក្រសួងកសិកម្ម នឹងរៀបចំពិព័រណ៍ផលិតផលកសិកម្ម ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ ដោយនឹងមានផលិតផលកសិកម្មជាច្រើនមុខតាំងបង្ហាញ – AMS Central

៤. កូរ៉េខាងត្បូង នឹងបង្កើនការគាំទ្ររបស់ខ្លួនចំពោះអ៊ុយក្រែនលើសពីការផ្ដល់ជំនួយមនុស្សធម៌ និងសេដ្ឋកិច្ច បើរុស្ស៊ីធ្វើការវាយប្រហារជនស៊ីវិលទ្រង់ទ្រាយធំ – Reuters

៥. UN៖ ប្រជាជនអាហ្វហ្គានីស្ថានជាង ៣៤លាននាក់ កំពុងស្ថិតនៅក្នុងស្ថានភាពក្រីក្រ ចាប់តាំងពីរដ្ឋាភិបាលតាលីបង់ឡើងកាន់កាប់ប្រទេសនេះ – CNA

#ams1minute

ads banner