ព្រះអគ្គីជ័យកីឡាធ្វើដំណើរដល់ប្រទេសមីយ៉ាន់ម៉ា (Video Inside)

ព្រះអគ្គីជ័យកីឡា បានធ្វើដំណើរដល់ទីក្រុងយ៉ាំងហ្គូន ប្រទេសមីយ៉ាន់ម៉ាហើយ នៅព្រឹកថ្ងៃទី១៩ ខែមេសានេះ បន្ទាប់ពីមានពិធីដង្ហែរយ៉ាងអ៊ិកអធិក នៅទីក្រុងបាងកក ប្រទេសថៃកន្លងមកនេះ។

យោងតាមកម្មវិធី, ការដង្ហែរព្រះអគ្គីជ័យកីឡានឹងរៀបចំធ្វើនៅថ្ងៃទី២១ មេសា ឆ្នាំ២០២៣ ក្នុងរដ្ឋធានីយ៉ាំងហ្គូន។ ព្រះអគ្គីជ័យកីឡានឹងត្រូវបន្ដដំណើរទៅប្រទេសឡាវ ដែលជាប្រទេសចុងក្រោយបង្អស់ ក្នុងដំណើរឆ្លងកាត់បណ្តាប្រទេសអាស៊ាន រយៈពេលជាច្រើនសប្តាហ៍មកនេះ។

ព្រះអគ្គីជ័យកីឡា នឹងត្រូវដង្ហែរវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី២៧ មេសាខាងមុខនេះ តាមច្រកអន្ដរជាតិខេត្តស្ទឹងត្រែង។ ភ្លើងគុបកីឡា នឹងបន្តដង្ហែរច្រើនថ្ងៃបន្ថែមទៀត ក្នុងប្រទេសកម្ពុជា ដោយនឹងធ្វើដំណើរឆ្លងកាត់បណ្ដាខេត្តជាច្រើនដូចជាខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងកំពង់ចាម និងវិលត្រឡប់មកពហុកីឡាដ្ឋានជាតិមរតកតេជោ នាវេលាម៉ោង៨កន្លះយប់ថ្ងៃទី៥ ឧសភា ឆ្នាំ២០២៣ គឺនៅចំពេលពិធីដែលប្រកាសបើកការប្រកួតកីឡាស៊ីហ្គេមជាផ្លូវការ លើកទី៣២ ឆ្នាំ២០២៣។

កម្ពុជានៅសល់រយៈពេល១៦ទៀតនោះទេ នឹងឈានដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះជាលើកដំបូង ក្នុងរយៈកាល៦៤ឆ្នាំកន្លងមកនេះ។

ads banner