គេហទំព័រហ្វេសប៊ុករបស់សម្តេចកិត្តិសង្គហបណ្ឌិតត្រូវក្រុមអនាមិក Hack ចូលគ្រប់គ្រង (Video Inside)

គេហទំព័រនៃបណ្តាញសង្គមហ្វេសប៊ុករបស់សម្តេចកិត្តិសង្គបណ្ឌិត ម៉ែនសំអន ត្រូវបានជនអនាមិក បានលួចចូលគ្រប់គ្រងនៅថ្ងៃទី១៩ មេសា ឆ្នាំ២០២៣។

ខុទ្ទកាល័យសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា «ក្រុមការងារជំនាញកំពុងធ្វើការតាមបច្ចេកទេស ដើម្បីយកមកគ្រប់គ្រងវិញ»។ ក្រុមអនាមិកដែលលួចយកផេកទៅគ្រប់គ្រងនោះ បានធ្វើការផ្លាស់ប្ដូរឈ្មោះផេករបស់សម្ដេចកិត្តិសង្គហ ម៉ែន សំអន ដោយប្ដូរទៅជា ម៉ែន សំ «MEN SAM»។

មន្ត្រីខុទ្ទកាល័យបានថ្លែងទៀតថា «ដូច្នេះការបង្ហោះរាល់ឯកសារផ្សេងៗនាពេលនេះ គឺជាសាររបស់ជនអនាមិក និងមិនមែនជាក្រុមការងាររបស់អ្នកគ្រប់គ្រងផេកនោះទេ»។ មន្ត្រីខុទ្ទកាល័យបានអំពាវនាវសមត្ថកិច្ចជំនាញជួយស្រាវជ្រាវ ដើម្បីការចាត់វិធានការតាមផ្លូវច្បាប់ ដាក់ទោសចំពោះក្រុមដែលប្រព្រឹត្តបទល្មើសនេះ។

ads banner