ក្រសួងការពារជាតិរៀបចំពិធីបំពាក់ឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ដល់លោក ហ៊ុន ម៉ាណែត (Video Inside)

ក្រសួងការពារជាតិ នឹងរៀបចំពិធីបំពាក់ឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ ជូនអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នៅថ្ងៃទី២០ មេសា ឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដែលជាមេបញ្ជាការកងទ័ពជើងគោកផងដែរនោះ ត្រូវបានព្រះរាជក្រឹត្យត្រាស់បង្គាប់របស់ព្រះមហាក្សត្រថ្ងៃទី១៧ មីនា ឆ្នាំ២០២៣ ដំឡើងឋានន្តរស័ក្តិជា «នាយឧត្តមសេនីយ៍»។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិ ពិធីបំពាក់ឋានន្តរសក្តិនាយឧត្តមសេនីយ៍ដល់លោក ហ៊ុន ម៉ាណែត នឹងធ្វើជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ ទី២០ មេសា ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពាតិជាតិ នៅទីស្តីការក្រសួងការពារជាតិ។

លោក ហ៊ុន ម៉ាណែត អាយុ៤៥ឆ្នាំ គឺជាជនជាតិខ្មែរលើដំបូងគេបំផុត ដែលបានបញ្ចប់ការ សិក្សានៅសាលាបណ្ឌិតយោធាអាមេរិក West Point។ លោក ហ៊ុន ម៉ាណែត ក៏ជាអតីតនិស្សិត ដែលបញ្ចប់ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក និងសិក្សាបញ្ចប់ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេសផងដែរ៕

ads banner