ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៥កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរបស់លោកអ្នកប្រព្រឹត្តិទៅដោយរលូន និងគ្មានផលរំខាននោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ការចាប់ផ្តើមការងារថ្មីៗ ឬការបណ្តាក់ទុនគម្រោងផែនការដែលអ្នកបានគ្រោងទុក។ ប្រសិនបើអ្នកចង់មានការផ្លាស់ប្តូរ សូមកុំស្ទាក់ស្ទើរឡើយ ពីព្រោះលោកអ្នកនឹងមិនជួបប្រទះការលំបាកទេ។ ក្នុងនោះដែរ សូមលោកអ្នកយកចិត្តទុកដាក់ជាពិសេសទៅលើការងារ ឯរឿងរ៉ាងបន្ទាប់ បន្សំ ឬគំនិតរិះគន់ក្នុងក្រៅមិនគួរយកចិត្តទុកដាក់នោះទេ ព្រោះនាំតែខាតបង់ ឬធ្វើអោយ ការងារមានការអាក់ខាន។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ អ្នកប្រកបការងារនឹងទទួលបានផលសម្រេចក្នុងគម្រោងដែលបានដាក់ចេញ ហើយឳកាសសម្រាប់មុខតំណែងគឺមានសញ្ញាណខ្ពស់។ ថ្ងៃនេះលោកអ្នកគ្មានហេតុផលអ្វីគួរឲ្យព្រួយបារម្ភទេ ពីព្រោះអ្នកអាចធ្វើការបានយ៉ាងល្អ។ ទន្ទឹមនឹងនោះ ក្នុងអនាគតដ៏ខ្លីនេះ អ្នកនឹងបានទទួលបានការលើកទឹកចិត្តចំពោះការខំប្រឹងប្រែងក្នុងការបំពេញការងារកន្លងមក។ ប៉ុន្តែទោះបីជាពត៌មានដ៏រីករាយយ៉ាងណា មិនគួរមានការភ្ញាក់ផ្អើលអ្វីនោះទេ។ ក្នុងនោះដែរ លោកអ្នកនឹងទទួលបានភាពសុខដុមរមនាក្នុង ទំនាក់ទំនងផ្ទាល់ខ្លួនបំផុត។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកនឹងមានមនុស្សជាច្រើនចាំគាំទ្រ និងជួយយកអាសារក្នុងកិច្ចការងារនានា ដូច្នេះអាជីពការងាររបស់អ្នកនឹងទទួលបានភាពជោគជ័យយ៉ាងប្រសើរ ប៉ុន្តែសូមកំចាត់គំនិតអវិជ្ជមានទាំងអស់ចោល។ ក្នុងពេលឆាប់ៗនេះ ស្ថានភាពរបស់អ្នកនឹងប្រសើរឡើង ដូច្នេះចូរបន្តធ្វើការជាធម្មតា។ នៅថ្ងៃនេះ ភាគច្រើនអ្នកនឹងអាចដោះស្រាយចំពោះបញ្ហាដែលពិបាកបំផុតបាន។ ដោយឡែក វាជាពេលវេលាសមស្រប ដើម្បីលោកអ្នកធ្វើការចែករំលែកពេលវេលាខ្លះដើម្បីទៅសិក្សារៀនសូត្រ ឬចូលរួមវគ្គ បណ្តុះបណ្តាលនានា។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបរអាជីវកម្ម និងការងារនានារបស់លោកអ្នកនឹងអាចសម្រេចផលបានជាទីគាប់ចិត្ត ប៉ុន្តែតម្រូវឲ្យមានការប្រុងប្រយ័ត្នដើម្បីអនុវត្តការងារទាំងនោះ។ ភាគច្រើនថ្ងៃនេះអ្នកនឹងឈ្នះទៅលើស្ថានភាពការងារជាច្រើន ក៏ប៉ុន្តែអ្នកប្រហែលជាត្រូវចំណាយពេលវេលាបន្ថែមទៀតដើម្បីប្រឡូកជាមួយស្ថានភាពនេះ។ សូមលោកអ្នកធ្វើកិច្ចការដោយសន្សឹមៗ ហើយត្រូវពិភាក្សាឲ្យបានច្រើន ដើម្បីបញ្ជៀសភាពថ្លោះធ្លោយ។ ក្រៅពីនេះ សូមប្រុងប្រយ័ត្នក្រែងមានការមុតរបស់ស្រួច ឬរបួសស្នាម។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកមានលទ្ធភាពគ្រប់គ្រងស្ថានភាពមានយ៉ាងល្អណាស់។ ដូច្នេះមុខរបររកស៊ីជួញដូរ និងការងាររបស់លោកអ្នកនឹងទទួលបានភាពកាក់កបណាស់។ អ្នកអាចផ្លាស់ប្តូរកិច្ចការងារ ប្រសិនបើអ្នកគ្មានទំនុកចិត្តចំពោះការងារដែលអ្នកកំពុងអនុវត្ត ប៉ុន្តែក៏មិនគួរធ្វើឲ្យមានបញ្ហាជាមួយមនុស្សក្នុងក្រុមការងារមុនការចាកចេញនោះទេ។ ពេលនេះអ្នកនឹងទទួលបានការបញ្ជាក់ពីភាពត្រឹមត្រូវរបស់អ្នក ប៉ុន្តែភាពជោគជ័យទាំងស្រុងហាក់មិនទាន់ដល់ពេលនោះទេ។ ដោយឡែក លោកអ្នកអាចស្វែង យល់ និងដោះស្រាយបញ្ហាបានល្អ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ស្ថានភាពការងារ និងរបររកស៊ីជួញដូរនានា ហាក់ប្រទះនឹងភាពរឹងស្ទះច្រើន។ ទំនុកចិត្តនៅក្នុងក្រុមមិនសូវមាននោះទេ ដូច្នេះសូមកុំរំពឹង ខ្ពស់ពេកក្រែងមានការខកចិត្ត។ ក្នុងនោះ សូមចងចាំថា ស្ថានភាពស្មុគ្រស្មាញនឹងអាច រាំងស្ទះការសម្រេចចិត្ត ហើយបំផ្លាញពេលវេលាដែលលោកអ្នកមាន ដូច្នេះគួរព្យាយាម ដោះស្រាយអោយបានឆាប់។ ស្របទៅនឹងស្ថានភាពនៅក្នុងថ្ងៃនេះ លោកអ្នកគួររក្សាភាព ស្ងៀមស្ងាត់ បំពេញការងារដែលមានក្នុងបន្ទុកអោយល្អ ចំណែកការផ្លាស់ប្តូរកុំទាន់ធ្វើនៅ ពេលនេះ ព្រោះវានឹងអាចប៉ះពាល់កាន់តែខ្លាំងទៅលើកំរិតហិរញ្ញវត្ថុ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងមុខរបររកស៊ីនឹងទទួលបានផលចំណេញ និងអាចសម្រេចផលបានយ៉ាងគាប់ចិត្ត។ ក្នុងនោះលោកអ្នកសូមប្រយ័ត្នប្រយែងក្នុងការប្រើប្រាស់ពេលវេលា ពីព្រោះប្រហែលជាអ្នកមិនសូវមានពេលវេលាគ្រប់គ្រាន់នោះទេ។ អ្នកគួរសម្រេចធ្វើកិច្ចការសំខាន់ៗឲ្យបានឆាប់។ ក្នុងនោះដែរ សូមលោកអ្នកព្យាយាម ពិចារណា ប្រើប្រាស់ពេលវេលាដែលមានអោយបានសមស្រប ហើយធ្វើយ៉ាងណាមាន ភាពល្អិតល្អន់បំផុត នៅពេលដែលដោះស្រាយជាមួយនឹងបញ្ហា ឬទំនាក់ទំនងជាមួយនឹង មនុស្សនៅជុំវិញខ្លួន។ ភាពរឹងមាំ និងមានហេតុផល អាចបញ្ចៀសការបោកបញ្ឆោតបាន។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាវេលាដែលមានអំណោយផលសម្រាប់ដំណើរការការងារ។ លោកអ្នកអាចសម្រេចចិត្តធ្វអ្វីៗបានគ្រប់យ៉ាងដោយមិនមានការលំបាកអ្វីឡើយ។ ជាពិសេសសម្រាប់លោកអ្នកដែលប្រកបរបររកស៊ីនឹងទទួលលាភធំនៅរយៈពេលរសៀល។ កុំមានការភ័យខ្លាច ឬសង្ស័យចំពោះសមត្ថភាពរបស់ខ្លួនអ្នកឡើយ ភាពអវិជ្ជមានដែលអ្នកកំពុងជួបប្រទះខ្លះៗនៅពេលនេះ ហាក់ដូចជារូបភាពបញ្ឆោតភ្នែកប៉ុណ្ណោះ វានឹងបាត់បង់ទៅវិញក្នុងពេលឆាប់នេះ។ ក្រៅពីនេះ លោកអ្នកអាចធ្វើការដោះ ស្រាយបញ្ហា និងកែលម្អស្ថានភាពក្នុងមជ្ឈដ្ឋានាការងាបរបានល្អ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ ការធ្វើកិច្ចការនោះទេ។ ហានិភ័យនៃការប្រឈមមុខនឹងឧបសគ្គមានច្រើនណាស់ក្នុងថ្ងៃនេះ ដូច្នេះសូមដោះស្រាយបញ្ហាបច្ចុប្បន្ន ហើយសំខាន់បំផុតកុំធ្វើការដោយប្រញាប់ប្រញាលជា ដាច់ខាត។ បើទោះបីជាស្ថានភាពយ៉ាងនេះក្តី ក្នុងពេលនេះសូមយកចិត្តទុកដាក់ក្នុងអាជីវ កម្មរបស់ខ្លួនជាជាងប្រើប្រាស់ពេលវេលាថ្ងៃនេះទៅលើការព្រួយបារម្ភ។ លើសពីនេះសូម ទទួលខុសត្រូវទៅលើការងារឲ្យបានកាន់តែច្រើន។ ក្រៅពីនេះ ចូររក្សាគម្លាតពីបញ្ហារបស់ អ្នកដទៃ ជម្លោះ ឬការខាតបង់ប្រជាប្រិយភាពមានភាពវិជ្ជមានបំផុត។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងរបររកស៊ីជួញដូរទទួលបានជោគជ័យយ៉ាងខ្លាំង ចំណែកភោគទ្រព្យក៏ហូរចូលមិនដាច់ផងដែរ។ ក្នុងរយៈពេលល្ងាចលោកអ្នកអាចនឹងរំពឹងថាទទួលបានដំណឹងប្រែប្រួលខ្លះក្នុងមុខរបរ និងការងារ ដូច្នេះសូមត្រៀមខ្លួន និងរៀបចំគម្រោងទប់ស្កាត់ចំពោះហេតុការអវិជ្ជមានបើសឹងមាន។ ក្នុងវេលានេះលោកអ្នកហាក់ដូចជាទទួលអារម្មណ៍ប៉ះទង្គិចពីខាងក្រៅច្រើន សូមរៀនទទួលយក ឬបោះបង់បញ្ហាពីព្រោះលោកអ្នកមិនអាចទទួលមកធ្វើឲ្យរំខាន។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរអាជីវកម្ម និងកិច្ចការដែលអ្នកកំពុងធ្វើនឹងទទួលបានផលលាភយ៉ាងគាប់ប្រសើរណាស់។ រាល់គម្រោងការងារដែលអ្នកមានក្នុងដៃពេលនេះគួរតែព្យាយាមដាក់ចេញ មិនត្រូវឲ្យបាតបង់ឳកាសទេ។ ទាំងនេះមិនមែនថាអ្នកមិនជួបបញ្ហាអ្វីសោះនោះទេ ប៉ុន្តែរាល់បញ្ហានោះអ្នកអាចដោះស្រាយបាន។ ដោយឡែក សូមកុំចាយវាយច្រើន ពីព្រោះភាពមិនច្បាស់លាស់ក្នុងផ្នែកហិរញ្ញវត្ថុកំពុងកើតឡើង។ ចំពោះការទំនាក់ទំនង ឬការចរចាកិច្ចការងារតូចធំក្នុងពេលនេះ នឹងបានទទួលជោគជ័យ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ អាជីវកម្ម និងការងាររបស់អ្នកហាក់មានភាពស្មុគ្រ ស្មាញបន្តិចនៅថ្ងៃនេះ។ អ្នកពិបាកនឹងធ្វើឲ្យមនុស្សនៅជុំវិញខ្លួនជឿជាក់ និងធ្វើតាមសំណើ របស់អ្នកខ្លាំងណាស់។ ចំណែកការចាយវាយវិញ រឹតតែត្រូវប្រយ័ត្នបំផុត ពីព្រោះលទ្ធ ភាពដែលអ្នកនឹងមានការខាតបង់គឺវិជ្ជមាន។ ទន្ទឹមនឹងនោះ សូមស្វែងរកបង្អែក ដោយការ ធ្វើទំនាក់ទំនង ពិសេសជាមួយថ្នាក់លើ ពីព្រោះអ្នកនឹងមានស្ថេរភាពបន្ថែម និងមានឳកាស ក្តោបក្តាប់ការងាររបស់ខ្លួនបានពេញលេញផងដែរ។ ក្រៅពីនេះ គួរប្រយ័ត្នក្រែងមានរឿង ក្តីក្តាំជាមួយមនុស្សថ្មី។
ចំណាំៈ
ឆ្នាំទាំង៤ ឆ្លូវ មមែ រកា ច រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលដល់ការចុះកិច្ច សន្យា ធ្វើការសហការ និងការបើកសម្ពោធនានា។