ខេត្តព្រះសីហនុ នឹងបន្តរឹតចំណងសម្ព័ន្ធមេត្រីភាពជាមួយខេត្ត ក្រុងនៃសាធារណរដ្ឋប្រជាមានិតចិនបន្ថែមទៀត

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន បានឱ្យដឹងថា ដោយសារតែរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណទី ៤ និងគោលនយោបាយ «ផ្លូវមួយ ខ្សែក្រវាត់មួយ» របស់លោកប្រធានធិបតីចិន ស៊ី ជីងភីង នៅឆ្នាំ២០១៥ ខេត្តព្រះសីហនុទ ទួលបានភ្ញៀវទេសចរ និងវិនិយោគចិន និងបានចងសម្ព័ន្ធមេត្រីភាពជាមួយខេត្ត-ក្រុងនៃសាធារណរដ្ឋប្រជាមានិតចិនចំនួន ១៧។

ឯកឧត្តមលើកឡើងដូចនេះ ក្នុងជំនួបសម្តែងការគួរសមជាមួយ ឧបការីរដ្ឋមន្រ្តីការបរទេសចិន គណៈប្រតិភូ និងទីប្រឹ ក្សា អមស្ថានទូតប្រធានផ្នែកកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ កាលពី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ។

ឯកឧត្តមបានបញ្ជាក់ថា ផ្តើមចេញពីគោលនយោបាយចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងគោលនយោបាយផ្លូវមួយ ខ្សែក្រវាត់មួយ វាស្របនឹងខេត្តព្រះ សីហនុ ដែលមានសក្តានុពលកោះឆ្នេរ ដែលបានទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តព្រះសីហនុយ៉ាងច្រើកុះករនៅចុងសប្តា ហ៍ ជាពិសេសទេសចរចិន។
«រាជរដ្ឋាភិបាលបានកំណត់យកខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ហើយតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុស្រូបយកកម្លាំងពលកម្មបានចំនួន ២៥ ០០០ នាក់ ។

នៅខែឧសភា ឆ្នាំ២០២៣ខាងមុខ សម្តេចតេជោ ហ៊ុន សែន នឹង ចូលរួមពិព័រណ៍ និងសម្ពោធរោងចក្រផលិតសម្បកកងរថយន្តដំបូងក្នុងខេត្តព្រះសីហនុ មានទុនវិនិយោគ ៣០០លានដុល្លារអាមេរិក ប្រើប្រាស់កម្លាំងពលកម្ម ១៥០០នាក់ ជាក្រុមហ៊ុនឧស្សាហកម្មធំហើយទំនើបនៅខេត្តព្រះសីហនុ»។ នេះបើតាមការបញ្ជាក់បន្ថែមពីឯកឧត្តម គួច ចំរើន។

តាមរយៈរដ្ឋបាល ខេត្តព្រះសីហនុបាន ឱ្យដឹងទៀតថា ឯកឧត្តមអភិបាល បានជម្រាបឧបការីរដ្ឋមន្រ្តីការបរទេសចិនបន្ថែមថា ខេត្តព្រះសីហនុ មានសេវាកម្មយ៉ាងច្រើនមានដូចជា សណ្ឋាគារ កាស៊ីណូ ហើយវិស័យនេះរីកលូតលាស់មានអ្នកវិនិយោគចិនជាច្រើន ផ្តល់ការងារនិងទទួលបានប្រាក់ខែខ្ពស់ជូនយុវជនកម្ពុជា។

ក្រៅពីនេះក៏មានការក្រុមហ៊ុនវិនិយោគរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មធំ២ ដែលមានអនុភាពផ្តល់ថាមពលរហូតដល់ ១ ៣០ ០ មេហ្កាវ៉ាត់ ខេត្តព្រះសីហនុតម្រូវការប្រើប្រាស់ថាមពល ១៧០មេហ្កាវ៉ាត់នៅរដូវក្តៅ នៅសល់បន្តចែកចាយទៅកាន់បណ្តារាជធានី ខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រោយពីវិបត្តិកូវីដសន្ទុះភ្ញៀវទេសចរមិនទាន់ដំណើរការល្អឡើងវិញ តែទេ សចរក្នុងស្រុកមានសន្ទុះខ្លាំង។  

នៅក្នុងជំនួបនោះដែរ ឯកឧត្តម ណុង រ៉ុង (NONG RONG) ឧបការីរដ្ឋមន្រ្តីការបរទេសចិន បានលើកឡើងថា អាជ្ញាធរខេត្តព្រះសីហនុ បានធ្វើឱ្យកិច្ចសហប្រតិបត្តិការចិន កម្ពុជាកាន់តែស៊ីជម្រៅថែមទៀត ខណៈដែលខេត្តនេះ មានការរីកចម្រើនរស់រវើក នៅគ្រាដែលមេដឹកនាំប្រទេសទាំងពីរមានកុងសង់ស៊ីសសំខាន់ៗជាច្រើន។

លោកបន្តថា កាលពីខែកុម្ភៈ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញ បំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិន បានជួបពិភា ក្សា ជាមួយនឹងប្រធានាធិបតីចិន លោក ស៊ី ជីងភីង ។ប្រទេសទាំងពីរកសាងក្របខ័ណ្ឌត្បូងពេជ្រ ចំនួន ៦វិស័យ ដោយផ្តោតសំ ខា ន់លើការអភិវឌ្ឍខេត្តព្រះសីហនុ ដើរតួនាទីយ៉ាងសំខាន់ជំរុញកិច្ចសហប្រតិបត្តិការរវាងចិន កម្ពុជា ។

ឯកឧត្តម ណុង រ៉ុង បានគូសបញ្ជាក់ ដូច្នេះថា ៖ «សមិទ្ធផលរបស់ខេត្តព្រះសីហនុ សរបញ្ជាក់ពីកិច្ចសហប្រតិបត្តិការចិន កម្ពុជារីកច ម្រើនក្នុងពេលអនាគត ខ្ញុំដឹងថាសម្តេចនាយករដ្ឋមន្ត្រីមកទស្សនាខេត្តព្រះសីហនុជាច្រើនដងបានចូលរួមក្នុងពិធីសម្ពោធគម្រោងជាច្រើនរបស់វិនិយោគចិននៅកម្ពុជា ខ្ញុំរីករាយនៅខែឧសភា ឆ្នាំ២០២៣ខាងមុខ សម្តេចតេជោ នឹងមកខេត្តព្រះសីហនុម្តងទៀត ដើម្បីចូលរួមសម្ពោធក្រុមហ៊ុនធំរបស់ចិនវិនិយោគនៅកម្ពុជា»។

លោកបានបន្តថា ៖ «ខេត្តព្រះសីហនុ មានកំពង់ផែទឹកជ្រៅ ព្រលានយន្តហោះ មានផ្លូវល្បឿនលឿន ផ្តល់ឱកាសកាន់តែច្រើនសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច ឧស្សាហកម្មរបស់ខេត្តព្រះសីហនុ»។

បើតាម ឯកឧត្តម ណុង រ៉ុង (NONG RONG) នៅក្នុងអំឡុងពេលទស្សនកិច្ចនៅក្នុងខេត្តព្រះសីហនុ ឯកឧត្តមនិងគណៈប្រតិភូ បានទៅទស្សនកិច្ចនៅក្រុមហ៊ុនវិនិយោគចិនក្នុងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ រោងចក្រផលិតសម្លៀកបំពាក់ ដោយសង្កេតឃើញថា ដោយមានការគាំទ្រពីអភិបាលខេត្ត ដំណើរការវិនិយោគនៅទីនោះប្រព្រឹត្តទៅដោយរលូន។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ឧកញ៉ា លឹម ហេង បានប្រាប់ឱ្យដឹងនៅថ្ងៃទី ២៣ ខែមេសាថា ទំនាក់ទំនងចិន និងកម្ពុជា កា ន់តែមានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយថ្មីៗនេះ សភាពាណិជ្ជកម្មក៏បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចមកកា ន់ កម្ពុជារបស់គណៈប្រតិភូចិនខេត្តក្វាងស៊ី និងបានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងប្រទេសចិននិងកម្ពុជា ដែលជាកត្តាអំ ណោ យផលដល់ការធ្វើពាណិជ្ជកម្មនិងវិនិយោគទៅវិញទៅមក។

លោកបានបន្ថែមថា កាលានុវត្តភាពថ្មីៗដែលវិនិយោគិនចិន អាចបណ្តាក់ទុនវិ និយោគ និងប្រើប្រាស់យន្តការដែលមានស្រាប់រួមមានដូចជា  កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជាចិន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ គំ និតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ និងកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង ជាដើម។

ឧកញ៉ា លឹម ហេង មានប្រសាសន៍ថា ៖ «ខេត្តព្រះសីហនុ ទទួលបានការចាប់អារម្មណ៍ច្រើនពីវិនិយោគិនចិន។ ថ្នាក់ដឹ កនាំរដ្ឋ និងរដ្ឋ បានជួយសម្រួលច្រើនហើយ ដោយឡែកសម្រាប់សភាពាណិជ្ជកម្មកម្ពុជា គឺជាស្ថាប័នតំណាងវិស័យឯកជន និ ងជាដៃគូរបស់រាជរដ្ឋាភិបាលក្នុងការជួយដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន និងជួយជំរុញដល់សកម្មភាពធុរកិច្ចនិងវិ និយោគ។ ខ្ញុំបានស្នើធុរជនចិន ប្រសិនបើជួបបញ្ហាប្រឈម ឬចង់បានដៃគូវិនិយោគពិតប្រាកដ សូមទាក់ទងមកសភាពាណិជ្ជក ម្មកម្ពុជា ដើម្បីជួយសម្របសម្រួល»។

សូមជម្រាបថា នៅខេត្តព្រះសីហនុ មានរោងចក្រអគ្គិសនីធ្យូងថ្ម ដែលវិនិយោគដោយក្រុមហ៊ុនចិនផងដែរ ដែលផលិតអគ្គិសនីបានច្រើន ក្នុងអត្រា៤០ភាគរយ នៃអគ្គិសនីទាំងមូល របស់ប្រទេសកម្ពុជា និងបានប្រើប្រាស់បច្ចេកទេសខ្ពស់ការពារបរិស្ថានផងដែរ៕ ដោយ:វណ្ណ សុជាតា

ads banner