ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនឹងមកដល់រយៈពេល១១ថ្ងៃខាងមុខនេះ (Video Inside)

ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនឹងឈានមកដល់ក្នុងរយៈពេល១១ថ្ងៃទៅមុខនេះហើយ ខណៈព្រះអគ្គីកីឡាបានធ្វើដំណើរដល់ប្រទេសឡាវ ដែលជាប្រទេសចុងក្រោយបំផុតហើយ បន្ទាប់ចាកចេញពីកម្ពុជារយៈពេលជាងមួយខែមកនេះ ក្នុងដំណើរព័ទ្ធជុំវិញប្រទេសជាសមាជិកអាស៊ានរួមទាំងប្រទេសទីម័រខាងកើតផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ការឈានជិតចូលមកដល់ជាលំដាប់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ក្រោយការរង់ចាំរបស់កម្ពុជា រយៈពេលជាង៦០ឆ្នាំកន្លងមកនេះ។

ព្រឹត្តិការណ៍ស៊ីហ្គេម នឹងត្រូវបើកនាល្ងាចថ្ងៃទី៥ ឧសភា ខណៈការប្រកួតបាល់ទាត់នឹងត្រូវរៀបចំធ្វើមុនដែលនឹងចាប់ផ្តើមចាប់ពីថ្ងៃទី២៩ មេសា ឆ្នាំ២០២៣។

ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នឹងមានរយៈពេល១២ថ្ងៃ គឺរវាងពីថ្ងៃទី០៥ ដល់១៧ ខែឧសភា ឆ្នាំ២០២៣…ចំណែកការប្រកួតព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នឹងចាប់ផ្តើមពីថ្ងៃទី០៣ ដល់ថ្ងៃទី៩ ខែមិថុនា។

ads banner