ពិធីបុណ្យបង្ហោះបាឡុងខ្យល់របស់ឥណ្ឌូណេស៊ីត្រលប់មកវិញ ក្រោយជំងឺកូវីដ១៩ ស្ងប់ស្ងាត់

ផ្ទៃមេឃក្នុងតំបន់ Wonosobo នៅឯកោះជ្វារបស់ប្រទេសឥណ្ឌូណេស៊ី ពោរពេញទៅដោយបាឡុងខ្យល់ចម្រុះពណ៌ដ៏ស្រស់ស្អាត។

បាឡុងខ្យល់ដែលផលិតក្នុងប្រទេសឥណ្ឌូណេស៊ីផ្ទាល់រាប់រយ បានហោះអណ្តែតពាសពេញផ្ទៃមេឃ ក្នុងអំឡុងពិធីបុណ្យវប្បធម៌បង្ហោះបាឡុងខ្យល់ Ansor Kertek ដែលទើបប្រារព្ធឡើងសាជាថ្មីនៅឆ្នាំ២០២៣នេះ បន្ទាប់ពីបានផ្អាកដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ នៅឆ្នាំ២០២០ និង ២០២១។

ពិធីបុណ្យបង្ហោះបាឡុងខ្យល់ដែលជាប្រពៃណីរបស់ប្រទេសឥណ្ឌូណេស៊ីនេះ ពីមុនត្រូវបានរិះគន់ដោយសហគមន៍អាកាសចរណ៍ ដោយសារតែបាឡុងខ្យល់តែងតែហោះហើរទៅទីឆ្ងាយ ហើយត្រូវបានគេចាត់ទុកថា មានគ្រោះថ្នាក់ដល់ជើងហោះហើរពាណិជ្ជកម្ម៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner