ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះអ្នកទស្សនាទាំងអស់អាចប្រើ WiFi សាធារណ:ដោយឥតគិតថ្លៃ នៅពហុកីឡដ្ឋានជាតិទាំងពីរ
អត្ថបទដោយ៖
ជិន ម៉ាដេប៉ូ
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍បានឱ្យដឹងថា៖ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះអ្នកទស្សនាទាំងអស់អាចប្រើ WiFi សាធារណ:ដោយឥតគិតថ្លៃ នៅពហុកីឡដ្ឋានជាតិទាំងពីរដោយឥតគិតថ្លៃឡើយ។
ប្រភពខាងលើនេះបានបញ្ជាក់ថាដើម្បីចួលរួមគាំទ្រដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះប្រព្រឹត្តទៅកាន់តែអស្ចារ្យ និងសប្បាយរីករាយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៉ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតល្បឿនលឿនដោយឥតគិតថ្លៃនៅ៖
១. ពហុកីឡដ្ឋានជាតិអូឡាំពិក
២.ពហុកីឡដ្ឋានជាតិមរតកតេជោ។

សូមស្កេន QR Code ក្នុងរូបខាងនេះ ឬផ្ទាំងបង្ហាញនៅតាមទីតាំងជាក់ស្តែង ដែលបានកំណត់ ដើម្បីភ្ជាប់ WiFi ៕ ដោយ ៖ ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។