លោក អៀ ចាន់ណា សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ លោក អៀ ចាន់ណា អតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣នេះ បានធ្វើលិខិតគោរពជូនសម្តេចតតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

នៅក្នុងលិខិតលោក អៀ ចាន់ណា បានគោរពជម្រាបជូនសម្តេចតតេជោ ហ៊ុន សែន ថា៖”ខ្ញុំបាទបានមើលឃើញពីភាពជោគជ័យនៃការដឹកនាំរបស់សម្តេច ខ្ញុំសូមសម្តេចមេត្តាផ្តល់ឱកាសឲ្យរូបខ្ញុំបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបានបម្រើជាតិ មាតុភូមិ ក្រោមដំបូលសន្តិភាព និងសន្យាថា នឹងគោរពតាមច្បាប់របស់ជាតិដោយសេចក្តីអនុគ្រោះបំផុត”។

ជាមួយគ្នានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសរសេរនៅក្នុងបណ្តាញសង្គមតេឡេក្រាមរបស់សម្តេចថា ៖ លោក អៀ ចាន់ណាបានចេញវីដេអូ និងលិខិតសុំមកចូលរួជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជាតែងតែបើកចិត្តទូលាយទទួលយកមនុស្សពីគ្រប់ទិសទី ដោយមិនប្រកាន់និន្នាការនយោបាយពីអតីតកាលក្នុងគោលបំណងប្រម៉ូលផ្តុំធនធានមនុស្ស ធនធានប្រាជ្ ញានិងទ្រព្យសម្បត្តិ ដើម្បីការពារសន្តិភាព និងបន្តការកសាងប្រទេសក្រោមម្លប់សន្តិភាពតទៅទៀត។ ក្នុងន័យនេះ គណបក្សប្រជាជនកម្ពុជា សូមស្វាគមន៍ទទួលយកលោក អៀ ចាន់ណា ជាសមាជិកគណបក្សប្រជាជនកម្ពុជាចាប់ពីពេលនេះតទៅទៀត៕

សូមជម្រាបថា លោក អៀ ចាន់ណា បានធ្វើលិខិត និងវីដេអូ សុំខន្តីអភ័យទោសពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះកំហុសឆ្គងរបស់ខ្លួននាពេលកន្លងមក ដោយបានចែករំលែកតាមបណ្តាញសង្គមហ្វេសប៊ុកពីព័ត៌មាន នៃដំណើរមាតុភូមិនិវត្តន៍របស់មេដឹកនាំគណបក្សប្រឆាំង កាលពីឆ្នាំ២០២០៕
ដោយ៖ពលជ័យ

ads banner