លោក អៀ ចាន់ណា ថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីសម្តេចយល់ព្រមឱ្យចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
អត្ថបទដោយ៖
ពលជ័យ
ភ្នំពេញ៖ តាមរយៈសារជាឃ្លីបវីដេអូ លោក អៀ ចាន់ណា បានថ្លែងថា ក្រោយពេលដែលទទួលបានដំណឹងថា សម្តេចតេជោ ហ៊ុន សែន យល់ព្រមទទួលយករូបលោកជាសមាជិកគណបក្សប្រជាជនកម្ពុជា លោកពិតជាមានសេចក្តីរីករាយរំភើបយ៉ាង ក្រៃលែង និងសូមគោរពថ្លែងអំណរគុណសម្តេចជាគោរពដ៏ខ្ពង់ខ្ពស់ និងយ៉ាងជ្រាលជ្រៅបំផុត។ ជាមួយគ្នានេះ លោក អៀ ចាន់ណា បានសន្យាថា នឹងខិតខំបំពេញការងារជូនប្រទេសជាតិ តាមរយៈគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន និងតាមរយៈគោលនយោបាយល្អរបស់រាជរដ្ឋាភិបាលដើម្បីជាប្រយោជន៍ទៅដល់ប្រទេសជាតិ និងប្រជាជនកម្ពុជា៕
ដោយ៖ពលជ័យ

