ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ សម្តេចតេជោ ពិតជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមធ្វើឱ្យកម្ពុជាមានសុខសន្តិភាពពេញលេញ ស្ថិរភាពសង្គម និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា សម្តេចតេជោ ពិតជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម ប៉ិនប្រសប់ និងឈ្លាសវៃ ដែលបានដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត និងភាពជាមេដឹកនាំទទួលខុសត្រូវខ្ពស់លើជោគវាសនាជាតិ និងប្រជាជន ដោយបានធ្វើឱ្យកម្ពុជាមានសុខសន្តិភាពពេញលេញ ស្ថិរភាពសង្គម និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តបទុមវង្សា ហៅ វត្តកំពង់ភ្នំក្រៅ ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានសូមចូលរួមសម្តែងនូវការអបអរសាទរគោរពជូនសម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងឱកាសដែលសម្តេចតេជោ ត្រូវបានប្រគល់គោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» នៃអង្គការពុទ្ធសាសនិកពិភពលោក និង«បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ» នៃសាកលវិទ្យាល័យជាតិណេហ្គារីប៉ាដាង នៃសាធារណរដ្ឋឥណ្ឌូនេស៊ី៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត

ads banner