សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣ ឧសភា ២០២៣
១. អូស្ត្រាលីកំពុងធ្វើការជាមួយកម្ពុជា ដើម្បីបង្កើតសួនកសិ-ឧស្សាហកម្ម (AIP) ដំបូងគេនៅកម្ពុជាសំដៅបង្កើនការប្រកួតប្រជែងកែច្នៃ និងបន្ថែមតម្លៃដល់ដំណាំសំខាន់ៗដូចជា ស្វាយចន្ទី ដំឡូងមី អង្ករ ស្វាយ ចេក និងបន្លែ សម្រាប់ទីផ្សារទាំងក្នុងស្រុក និងនាំចេញ – AMS Central
២. ម្ចាស់ផ្ទះកម្ពុជា រំពឹងកើនមេដាយ ២០០% ពីស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ ធៀបនឹងលទ្ធផលដែលទទួលបានពីស៊ីហ្គេមឆ្នាំ២០២១ – កម្ពុជាថ្មី
៣. ផែនការក្នុងការនាំសំបុកត្រចៀកកាំរបស់កម្ពុជា ទៅកាន់ប្រទេសចិន កំពុងបង្ហាញសញ្ញាវិជ្ជមាន ខណៈកម្ពុជាកំពុងរង់ចាំចម្លើយពីភាគីចិន – FN
៤. កងកម្លាំងអ៉ីស្រាអែល និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីន បានព្រមព្រៀងគ្នាលើបទឈប់បាញ់មួយ បន្ទាប់ពីអ៉ីស្រាអែលធ្វើការទម្លាក់គ្រាប់បែកលើតំបន់កាហ្សាស្ទ្រីបកាលពីយប់ថ្ងៃទី២ ខឧសភា – Al Jazeera
៥. ក្រុមយោធាអ៊ុយក្រែនបានធ្វើការប្ដេជ្ញាយ៉ាងមុតមាំថា ខ្លួននឹងមិនបោះបង់ទីក្រុង Bakhmut ដែលស្ថិតនៅភាគខាងកើតប្រទេសចោលនោះទេ ព្រមទាំងកំពុងរៀបចំបើកការប្រយុទ្ធតបតជាមួយនឹងកងទ័ពរបស់រុស្ស៊ី – CNA
#ams1minute