ហ្វាំងឡង់ធ្វើម្ចាស់ផ្ទះដឹកនាំសមយុទ្ធយោធាអន្តរជាតិដ៏ធំលើកដំបូង ក្នុងនាមជាសមាជិកណាតូ

ហែលស៊ិនគី៖ ប្រទេសហ្វាំងឡង់បានធ្វើជាម្ចាស់ផ្ទះដឹកនាំការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ ដែលមានឈ្មោះថា “Arrow 23” ដោយមានការចូលរួមពីកងទ័ពអន្តរជាតិជិតមួយពាន់នាក់ មកពីអង់គ្លេស ឡាតវី លីទុយអានី អេស្តូនី និងសហរដ្ឋអាមេរិក ដែលនេះជាសមយុទ្ធអន្តរជាតិដ៏សំខាន់លើកដំបូងរបស់ប្រទេស Nordic ក្នុងនាមជាសមាជិកអង្គការណាតូ។

លោក Arttu Tammisto ដែលជាកម្មាភិបាលមន្ត្រីហ្វាំងឡង់ បាននិយាយយ៉ាងដូច្នេះថា សមយុទ្ធអន្តរជាតិលើកដំបូងដែលខ្ញុំចូលរួមនេះ មានទិដ្ឋភាពដ៏អស្ចារ្យជាច្រើន។ កងទ័ពហ្វាំងឡង់បានហ្វឹកហាត់ជាមួយកងកម្លាំងបរទេស ដូចដែលពួកគេបានធ្វើសមយុទ្ធនៅក្នុងប្រទេសដទៃទៀតដែរ ដូច្នេះយើងត្រូវចំណាយពេលមួយថ្ងៃ ដើម្បីស្គាល់យោធូបករណ៍របស់សហរដ្ឋអាមេរិក និងសមត្ថភាពទាហានខ្លួនឯង។

លោកឧត្តមសេនីយ Ryan Van Wie បាននិយាយថា ការហ្វឹកហ្វឺននេះពិតជាអស្ចារ្យណាស់… យើងបានរៀនសូត្រច្រើន ក្នុងការធ្វើការជាមួយសម្ព័ន្ធមិត្តហ្វាំងឡង់ និងណាតូនៅទីនេះ។ ដូច្នេះវាពិតជាឱកាសដ៏ល្អសម្រាប់ទាហានរបស់ពួកយើង។

ចំណែកលោក Timo Kivinen មេបញ្ជាការកងកម្លាំងការពារជាតិហ្វាំងឡង់បានបញ្ជាក់ថា ខ្ញុំបានមើលសកម្មភាពយុទ្ធសាស្ត្រនៅព្រឹកនេះ ហើយបាននិយាយជាមួយកងទ័ព ក្នុងអំឡុងពេលធ្វើសមយុទ្ធនេះ ប្រទេសផ្សេងៗគ្នាបានរៀនសូត្រពីគ្នាទៅវិញទៅមក ហើយធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរឡើង។ លោកថា បច្ចុប្បន្នយើងជាសម្ព័ន្ធមិត្ត ហើយយើងមានកាតព្វកិច្ចការពារគ្នាទៅវិញទៅមក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner