សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៥ ឧសភា ២០២៣
១. តាមរយៈចលនាភូមិមួយផលិតផលមួយ ផលិតផលខ្មែរចំនួន ៤៥មុខ នឹងដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នៅពហុកីឡដ្ឋានមរតកតេជោ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៦ ឧសភា ឆ្នាំ២០២៣ – AMS Central
២. ឆ្នាំ២០២២ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិង ជប៉ុនសម្រេចបានជាង ២ ៤៥៤លានដុល្លារ ក្នុងនោះការនាំចេញមានទំហំប្រមាណ ៥១៥លានដុល្លារ ខណៈការនាំចូលពីកម្ពុជាមានប្រមាណ ១ ៩៣៩លានដុល្លារ – កម្ពុជាថ្មី
៣. ៤ខែក្នុងឆ្នាំ២០២៣ ស្ករត្នោតកំពង់ស្ពឺនាំចេញទៅលក់នៅក្រៅប្រទេសកើនឡើង២០% – RFI
៤. អាមេរិកដាក់ចេញនូវគោលការណ៍ណែនាំស្ដីពីសន្តិសុខបន្ថែមទៀតទៅក្នុងសន្ធិសញ្ញាស្ដីពីការការពារជាតិរវាងអាមេរិក និងហ្វីលីពីន និងបានប្ដេជ្ញាថានឹងជួយការពារប្រទេសនេះពីការវាយប្រហាររបស់សត្រូវ – CNA
៥. អាមេរិកប្រកាសជាផ្លូវការ អំពីការផ្តល់កញ្ចប់ជំនួយយោធាថ្មីទៀតទំហំ ៣០០លានដុល្លារសម្រាប់អ៊ុយក្រែន ហើយក្នុងនោះនឹងរួមមាននូវរ៉ុក្កែតរយៈចម្ងាយខ្លី ដែលបាញ់ចេញពីផ្ទៃអាកាស – AFP
#ams1minute