អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក តុ វ៉ាន់ចាន់ សុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា (Video Inside)
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក តុ វ៉ាន់ចាន់ បានធ្វើពាក្យសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី៥ ឧសភា ឆ្នាំ២០២៣។
លិខិតដែលមានស្នាមមេដៃ និងការចុះហត្ថលេខារបស់លោក តុ វ៉ាន់ចាន់ នេះ បានធ្វើពីសហរដ្ឋអាមេរិក។ លិខិតបានសរសេរថា «ខ្ញុំបាទ តុ វ៉ាន់ចាន់ អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តកណ្តាល សូមសម្តេចអគ្គមហាសេនាបតីតេជោ មេត្តាអនុញ្ញាតខ្ញុំបាទ បានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍន៍ និងការពារប្រទេសកម្ពុជា»។
លិខិតដដែលបានសរសេរបន្តថា «ខ្ញុំបាទនឹងដើរតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដោយស្មោះស្ម័គ្រឥតងាករេ ហើយបំរើ និងការពារគណបក្សប្រជាជនកម្ពុជាចាប់ពីពេលនេះតទៅ»។
លិខិតស្នើសុំចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជានេះ នៅមិនទាន់មានការឆ្លើយតបបញ្ជាក់ពីសម្តេចប្រធានគណបក្សប្រជាជនកម្ពុជានៅឡើយទេ។