ប្រជាជនថៃជាង២លាននាក់បានបោះឆ្នោតមុន ពោលគឺមុនថ្ងៃបោះឆ្នោតទូទៅ ១សប្តាហ៍

បាងកក៖ ប្រជាជនបានទៅបោះឆ្នោតនៅទីក្រុងបាងកក ដើម្បីបោះឆ្នោតមុន មួយសប្តាហ៍មុនការបោះឆ្នោតសកល ដែលត្រូវធ្វើនៅថ្ងៃទី ១៤ ខែឧសភា។

មានភាពលំបាកមួយចំនួន ខណៈដែលការបោះឆ្នោតមុនកំពុងដំណើរការ នៅទូទាំងប្រទេសថៃ។ អ្នកបោះឆ្នោតដែលបានចុះឈ្មោះបោះឆ្នោតជាមុន បានចាប់ផ្តើមតម្រង់ជួរនៅការិយាល័យបោះឆ្នោតតាំងពីម៉ោង ៨ ព្រឹកថ្ងៃអាទិត្យ ទី៧ ខែសភានេះ។

ចន្លោះពីថ្ងៃទី ២៥ ខែមីនា ដល់ថ្ងៃទី ៩ ខែមេសា ប្រជាពលរដ្ឋថៃជាង២លាននាក់បានចុះឈ្មោះបោះឆ្នោតមុន ពោលគឺជាការបោះឆ្នោត មុនពេលមានការបោះឆ្នោតទូទាំងប្រទេសថៃ នៅថ្ងៃទី ១៤ ខែឧសភា។

អ្នកទាំងនេះរួមមានអ្នកដែលរស់នៅក្រៅមណ្ឌលបោះឆ្នោតរបស់ពួកគេ អ្នកដែលនឹងមិនមានវត្តមាននៅថ្ងៃបោះឆ្នោត និងអ្នកដែលរស់នៅក្រៅប្រទេស ជាដើម៕ ប្រភពពី The Nation ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner