សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៨ ឧសភា ២០២៣
១. ត្រីមាសទី១ ឆ្នាំ២០២៣ កម្ពុជាបាននាំចូលប្រេងសាំង និងម៉ាស៊ូត ក្នុងទំហំទឹកប្រាក់ជាង ៣១៨លានដុល្លារ ក្នុងនោះការនាំចូលប្រេងសាំងមានទំហំជាង ១៩៧លានដុល្លារ កើនឡើងជាង២១% ខណៈប្រេងម៉ាស៊ូតមានទំហំជាង ២១១លានដុល្លារ ថយចុះជាង៣០% – AMS Economy
២. ក្រុមការងារជំនាញនៃវិទ្យាស្ថានអភិវឌ្ឍន៍ចិន CDI នឹងចុះសិក្សាស្រាវជ្រាវពីការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ និងខេត្តកោះកុង សម្រាប់គម្រោងសាងសង់ស្ថានីយ៍ថាមពលកកើតថ្មី នៅចុងខែឧសភា ឆ្នាំ២០២៣ – AMS Central
៣. អូស្រ្តាលី នឹងជួយបង្កើតសួនកសិឧស្សាហកម្ម ដែលនឹងរួមចំណែកចំនួន ៥,១ពាន់លានដុល្លារដល់សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០៤៥ និងបង្កើតការងារថ្មីរហូតដល់ ១សែនកន្លែង – ថ្មីៗ
៤. រុស្ស៊ីបានបើកការវាយប្រហារតាមអាកាសទ្រង់ ទ្រាយធំលើទីក្រុងនានាទូទាំងប្រទេសអ៊ុយក្រែនដោយប្រើមីស៊ីលនិងយន្តហោះគ្មានមនុស្សបើក(ដ្រូន) រាប់សិបគ្រឿង – Al Jazeera
៥. ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានថ្កោលទោសការវាយប្រហារមួយនៅមីយ៉ាន់ម៉ាលើមន្ត្រីអាស៊ាន ដែលកំពុងដឹកជញ្ជូនជំនួយមនុស្សធម៌ – Reuters
#ams1minute