ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៦រោច ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពផ្តល់ដំបូន្មានអោយលោកអ្នក យកទុកចិត្តទុកដាក់ចំពោះអ្នកនៅជុំវិញខ្លួន។ លើកទឹកចិត្ត យោគយល់ និងជួយជ្រោម ជ្រែង ពិសេសជាមួយនឹងមនុស្សនៅក្នុងក្រុមការងារជាមួយគ្នា។ ក្រៅពីនេះ ចំពោះកិច្ចការ ងាររបស់អ្នក សូមធ្វើយ៉ាងណាបំពេញការងារដោយសន្សឹមៗ ការបង្ខំ និងការប្រថុយប្រថាន នឹងនាំដល់ភាពខាតបង់ទៅវិញ។ ផ្ទុយពីករណីទាំងនេះ លោកអ្នកនឹងទទួលបានឳកាស ច្រើនសម្រាប់ឆ្ពោះទៅកាន់ភាពជោគជ័យ ហេតុនេះ ការគ្រប់គ្រងពេលវេលានឹងមាន ប្រយោជន៍កាន់តែច្រើន។ លើសពីនេះ ចំពោះលោកអ្នកដែលចង់ផ្លាស់ប្តូរការងារ គឺនឹងអាច ធ្វើទៅបានប្រសើរ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារមានដំណើរការល្អប្រសើរគួរអោយ កត់សម្គាល់។ អ្នកមានពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញការងារ ក្នុងនោះសូម្បីតែការធ្វើកិច្ច សហការក៏ល្អប្រសើរដែរ ដូច្នេះសូមទាញយកអំណោយផលនេះអោយបានល្អ។ ផ្ទុយទៅ វិញ ការធ្វើទំនាក់ទំនងមិនអាចធ្វើទៅបានដោយរលូននោះទេ បញ្ហា ឬភាពរឹងស្ទះនៅតាម ផ្លូវមានច្រើនដែលអាចរំខានចិត្តអ្នកដោយងាយស្រួលផលដែរ។ ក្នុងនោះ បញ្ហា និងមតិរិះ គន់កំពុងមានភាពវិជ្ជមាន ហេតុនេះសូមមានភាពអត់ធ្មត់ និងមិនចាំបាច់ប្រកាន់ច្រើននោះ ទេ។ សម្រាប់ស្ថានភាពនៅខាងក្រៅ គឺអាចនឹងជះឥទ្ធិពលចំពោះការងារអ្នកខ្លះផងដែរ ដូច្នេះសូមធ្វើអារម្មណ៍អោយរីករាយ ឬស្នើសុំការឈប់សម្រាកសម្រាប់ដំណើរកំសាន្ត ឬការ ជួបជុំគ្រួសារខ្លះក៏ល្អ។  

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ស្ថានភាពអាជីពនានារបស់អ្នកមានដំណើរការល្អ ប្រសើរណាស់។ លោកអ្នកជាអាជីវករនឹងទទួលបានប្រាក់ចំណេញច្រើនជាងសព្វដង មាន ការគាំទ្រច្រើនពីសំណាក់អតិថិជន និងដៃគូជំនួញ។ ក្នុងពេលនេះការប្រើប្រាស់លុយកាក់ ឬដើមទុនច្រើន គឺមើលមិនឃើញពីភាពអវិជ្ជមាននោះទេ ដូច្នេះសូមកុំបណ្តោយអោយ ស្ថានភាពបង្អាក់គោលបំណងរបស់អ្នក។ ក្នុងនោះដែរ ប្រសិនបើអ្នកជួបភាពរឹងស្ទះ គឺវានឹង មានភាពល្អប្រសើរ ប្រសិនបើអ្នកមិនរត់គេចពីបញ្ហា ហើយចាប់ផ្តើមដោះស្រាយ។ ក្រៅពី នេះ សូមលោកអ្នកព្យាយាមប្រើប្រាស់ពេលវេលាសម្រាប់ករណីសំខាន់ ជាជាងអោយភាព ចាំបាច់ទៅលើការងារតូចតាច។

ឆ្នាំថោះ      

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពព្រមានចំពោះផលលំបាក ឬឧបសគ្គ ដែលអាចនឹងកើតឡើងច្រើននៅក្នុងពេលនេះ។ ហេតុដូច្នេះសូមព្យាយាមកំណត់គោលដៅ របស់អ្នកអោយច្បាស់ ព្យាយាមបំពេញការងារជាមួយនឹងគម្រោងផែនការ។ សម្រាប់ការ បណ្តាក់ទុន ការចាប់ផ្តើមអាជីពថ្មី ឬការផ្លាស់ប្តូរទីកន្លែងការងារ ពេលវេលានេះមិនល្អ ប្រសើរទេ ចូររងចាំពេលល្អនៅថ្ងៃខាងមុខ។ ចូរលោកអ្នកស្វែងរកការងារ ឬមុខរបរសមរម្យ សម្រាប់ខ្លួនឯង ដើម្បីងាយគ្រប់គ្រង។ ដោយឡែក អ្នកអាចជួបភាពរអាក់រអួលខ្លះក្នុងទំនាក់ ទំនង ប៉ុន្តែភាពអត់ធ្មត់នឹងអាចដោះស្រាយបញ្ហាទាំងនេះបានល្អប្រសើរបំផុត។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។   ថ្ងៃនេះជាពេលដែលមានអំណោយផល បំផុតសម្រាប់ការផ្លាស់ប្តូរទីកន្លែងការងារ ដូច្នេះលោកអ្នកមិនចាំបាច់ស៊ូទ្រាំនឹងបរិស្ថានការ ងារតានតឹងបន្តទៀតនោះទេ។ ថ្ងៃនេះក៏ជាពេលល្អសម្រាប់ធ្វើទំនាក់ទំនងជាមួយថ្នាក់លើ និងសហការី។ កុំខ្លាចក្នុងការផ្តួចផ្តើមគំនិតក្នុងការពិភាក្សារឿងរ៉ាវសំខាន់ៗ។ ចំពោះការខិត ខំប្រឹងប្រែងរបស់អ្នកនៅក្នុងថ្ងៃនេះនឹងទទួលបានផលតបស្នងយ៉ាងប្រសើរបំផុត ហេតុនេះ សូមបន្តការងារជានិច្ច។ ក្នុងករណីដែលអ្នកនឹងទទួលបានការផ្តល់ជូននានា គួរមានការ ពិចារណាវាយតម្លៃអោយបានល្អិតល្អន់ ពីព្រោះនៅមានឧបសក្គផ្នែកជំនឿចិត្ត ឬការធ្វើឲ្យ ខកបំណងខ្លះ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងាររបស់អ្នកនៅពេលនេះទាមទារការចូល រួមកាន់តែសកម្មពីអ្នក។ ទំនោរនៃការចាកចេញពីស្ថានភាពចាស់អាចនឹងកើតឡើង ដូច្នេះ សូមមានការប្រុងប្រយ័ត្នអោយបានច្រើនជាងមុន។ កុំទាន់ជឿជាក់ភ្នែករបស់អ្នកខ្លាំងពេក ពីព្រោះរូបភាពបន្លំភ្នែកអ្នកអាចមានច្រើននៅក្នុងពេលនេះ។ យកល្អសូមរក្សាស្ថានភាព ការងាររបស់អ្នកអោយបានខ្ជាប់ខ្ជួន កុំចំណាយពេលចំពោះករណីដែលមិនចាំបាច់ ពិសេស សូមកុំចូលរួមក្នុងការជជែកវែកញែកចំពោះករណីទាមទារការសម្រេចចិត្ត ឬវាយតម្លៃណា មួយឡើយ។ ផ្ទុយពីករណីនេះ លោកអ្នកនឹងអាចដោះស្រាយត្រឹមត្រូវចំពោះបញ្ហាចាស់។  

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពព្យាការណ៍ថាលោកអ្នកនឹង មិនជួបបញ្ហាអ្វីធ្ងន់ធ្ងរក្នុងការបំពេញការងារនោះទេ។ ភាពលំបាកមួយចំនួននៅក្នុងថ្ងៃនេះ នឹងអាចធ្វើការដោះស្រាយបានដោយងាយស្រួល ប្រសិនបើអ្នកយកចិត្តទុកដាក់អំពីវា។ ក្នុងនោះ ប្រហែលជាទំនោរការងាររបស់អ្នកទាមទាររបត់ថ្មី ហេតុនេះសូមពិនិត្យមើលស្ថាន ភាពដែលអាចធ្វើទៅបាន។ ការស្នើសុំជំនួយពីមនុស្សនៅរួមក្រុម ពិសេសពីថ្នាក់លើដោយ ផ្ទាល់ក៏ជាការល្អប្រសើរបំផុតផងដែរ។ សម្រាប់ការចាកចេញពីទីកន្លែងការងារចាស់នៅ ពេលនេះអាចធ្វើទៅបាន ហើយស្ថានភាពថ្មីក៏មានទំនឹងផងដែរ ដូច្នោះអាជីពរបស់អ្នកមាន លំនឹងណាស់នាពេលនេះ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលដែលអំណោយផល សម្រាប់បំពេញកិច្ចការងារនានា ការប្រតិបត្តិរបស់អ្នកបើទោះបីជាតូចតាចក្តី ក៏អាចបាន ដល់គោលដៅដែលមានភោគផលល្អប្រសើរបំផុតផងដែរ។ ហេតុដូច្នេះហើយ ក្នុងពេលនេះ អ្នកអាចចាប់ផ្តើមអនុវត្តផែនការរបស់អ្នក ប៉ុន្តែក្នុងនោះសូមថែទាំកែលម្អស្ថានភាពដែលនឹង អាចកើតឡើងអោយបានហ្នឹងហ្ន៎បំផុត។ សម្រាប់លោកអ្នកដែលធ្វើអាជីវកម្ម ឬមុខជនួញ តូចធំរំពឹងថាទទួលបានផលចំណេញទ្វេរដងនាពេលនេះ។ ប៉ុន្តែសូមលោកអ្នកគួរជ្រើស រើសការងារដែលសក្តិសមនឹងលទ្ធភាព និងសមត្ថភាពរបស់ខ្លួនឯង។ ត្រឹមតែការបំពេញ ការងារដែលស្ថិតក្រោមការទទួលបន្ទុកតែប៉ុណ្ណោះ ក៏ជាហេតុផលក៏ល្អសម្រាប់ថ្ងៃនេះដែរ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ វេលានេះជាពេលដែលមានល្អប្រសើរសម្រាប់ ប្រតិបត្តិការហិរញ្ញវត្ថុ និងពាណិជ្ជកម្ម។ ដូច្នេះព្យាយាមទាញយកអត្ថប្រយោជន៍អតិបរមាពី ស្ថានភាពនេះ។ ហោរាសាស្រ្តអាជីពណែនាំអោយអ្នកចែករំលែកការងារខ្លះទៅអោយ មនុស្សនៅក្នុងក្រុម ការទាញយកការងារមកបំពេញច្រើនក្នុងពេលតែមួយមិនជាប្រយោជន៍ ដល់អ្នកនោះទេ។ ក្នុងនោះ ការកំណត់ទំនាក់ទំនងក៏ជាលទ្ធភាពមួយចំាបាច់សម្រាប់ទិន្ន ផលថ្ងៃនេះផងដែរ ចំនួនច្រើន មិនមែនតែងតែល្អប្រសើរនោះទេ។ ក្នុងពេលនេះ អ្នកអាច ជួបមតិរិះគន់ខ្លះពីក្នុងសកម្មភាព ប៉ុន្តែស្ថានភាពវិជ្ជមាននឹងប្រែមកវិញក្នុងពេលឆាប់ៗ ដូច នេះមិនចាំបាច់បារម្ភអំពីរឿងនេះនោះទេ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អប្រសើរបំផុត សម្រាប់ការចាប់ផ្តើមស្ថានភាពការងារថ្មី លោកអ្នកក៏អាចបោះទុន សហការជាមួយដៃគូ ពាណិជ្ជកម្មនានានៅក្នុងពេលនេះផងដែរ។ ឧបសគ្គនៅតាមបណ្តោយផ្លូវត្រូវបានដោះ ស្រាយ ដូច្នេះមិនមានការភ័យខ្លាចក្នុងការអនុវត្ត ឬសាកល្បងចំពោះការងារដែលអ្នកប៉ង ប្រាថ្នានោះទេ។ ក្នុងថ្ងៃនេះអ្នកក៏ទទួលបានការជួយជ្រោមជ្រែងដោយផ្ទាល់ពីថ្នាក់លើផង ដែរ ហេតុនេះសូមប្រើប្រាស់ពេលនេះធ្វើការជម្រះមន្ទិល ឬគូសវាសផ្លូវសម្រាប់ការងារទៅ ថ្ងៃអនាគតផងដែរ។ ផ្ទុយទៅវិញ លោកអ្នកកំពុងត្រូវការពេលវេលាខ្លះសម្រាប់សុខសុវត្ថិ ភាពផ្ទាល់ខ្លួន ដូច្នេះចូររកពេលសម្រាក។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សម្ពាធក្នុងការងារកំពុងកើតឡើងខ្លាំង។ កំហុសក៏មានភាព វិជ្ជមានណាស់ដែរ ដូច្នេះសូមលោកអ្នកពិនិត្យវិនិច្ឆ័យអោយបានច្រើនដងមុនពេលសម្រេច លើកិច្ចការអ្វីមួយ។ កុំមានការជឿជាក់រហូតដល់បាត់បង់លំនឹង និងសិទ្ធក្នុងការសម្រេចចិត្ត ពីព្រោះវានឹងធ្វើអោយអ្នកស្ថិតនៅក្នុងស្ថានភាពនៅទ្រឹងមួយកន្លែងដោយងាយស្រួល បំផុត។ នៅថ្ងៃនេះបំណងនៃការផ្លាស់ប្តូរទីកន្លែងការងារ សូមផ្អាកបណ្តោះអាសន្នសិន ការចាកចេញពីស្ថានភាពចាស់ ទៅរកស្ថានភាពរឹតតែលំបាក ដោយសារមជ្ឈដ្ឋានជុំវិញខ្លួន របស់អ្នកមិនងាយធ្វើការសម្របសម្រួលនោះទេ។ ក្រៅពីនេះ កុំបោះបង់ចោលគោលដៅ ភាពលំបាកនេះនឹងប្រែទៅជាប្រសើរឡើងវិញក្នុងពេលឆាប់ៗ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលដែលមានភាពវិជ្ជមានបំផុត សម្រាប់បញ្ចប់កិច្ចការងារ ការចុះហត្ថលេខា និងគម្រោងធំដុំនានា។ ដូច្នេះហើយអ្នកអាច ចាប់ផ្តើមអនុវត្តផែនការរបស់អ្នក។ លើសពីនេះ ឳកាសនៃភាពរីករាយមានច្រើន ហេតុនេះ សូមឆក់យកពេលវេលាអំណោយផលនេះ ដោយការប្រុងប្រយ័ត្ន។ បើទោះបីជាយ៉ាងនេះក្តី ហោរាសាស្រ្តអាជីពស្នើអោយអ្នករៀបចំគម្រោងផែនការបន្ថែមសម្រាប់ការឆ្លើយតបនឹង ស្ថានភាពប្រែប្រួលថ្មីនាពេលខាងមុខនេះ។ សម្រាប់លោកអ្នកដែលបំពេញការងារនៅក្នុង ការិយាល័យផ្នែករដ្ឋបាលននានា ពិសេសផ្នែកគណនេយ្យ នឹងទាមទារអោយប្រើប្រាស់ ឯកសារយោងជានិច្ច។

ចំណាំៈ

ឆ្នាំទាំង៦ ខាល រោង មមែ វក រកា កុរ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នករំពឹងថា ទទួលបានលាភសក្ការៈជាលុយកាក់ និងទ្រព្យរបស់នានា។ ចំនែក ការតម្លើងប្រាក់ឧបត្ថម្ភ និងការចរចានានាត្រូវបានធានា។  

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner