សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៩ ឧសភា ២០២៣
១. ត្រីមាសទី១ ឆ្នាំ២០២៣ ទំនិញសំខាន់ៗចំនួន ៤៨មុខ នាំចូលមកកាន់កម្ពុជា មានទំហំទឹកប្រាក់ជាង ២ ៣១២លានដុល្លារ ថយចុះជាង ២៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ – AMS Economy
២. ក្រុមបណ្តុំអាជីវកម្មទុរេនសំឡូត ខេត្តបាត់ដំបង កំពុងប្រឹងប្រែងបង្កើនបច្ចេកទេសក្នុងការដាំដុះរបស់ខ្លួន ក្រោយវិនិយោគិនចិនជាច្រើនចង់ប្រមូលទិញទុរេនសំឡូត សម្រាប់នាំចេញទៅចិននាពេលខាងមុខ – AMS Central
៣. កម្ពុជា-វៀតណាម បានឯកភាពគ្នាសិក្សាពីលទ្ធភាពក្នុងបើកជើងហោះហើរត្រង់រវាងគោលដីទេសចរណ៍កម្ពុជា-វៀតណាម ជាពិសេសភូគុក (Phu Quoc) ទៅកាន់ខេត្តសៀមរាបអង្គរ ព្រមទាំងការតភ្ជាប់កំពង់ផែទេសចរណ៍កំពតទៅកំពង់ផែទេសចរណ៍ហ្វូគុក វៀតណាម – ស៊ីស៊ីថាមស៍
៤. តៃវ៉ាន់ គ្រោងនឹងប្រើប្រាស់កញ្ចប់ថវិកា ៥០០លានដុល្លារ ដើម្បីពន្លឿនការទិញសព្វាវុធបន្ថែមពីអាមេរិក – CNA
៥. ចិនបណ្ដេញអ្នកការទូតកាណាដា ចេញពីប្រទេស ដើម្បីជាការឆ្លើយតបផ្នែកការទូត ខណៈទំនាក់ទំនងទ្វេភាគីកាន់តែធ្លាក់ចុះ – BBC
#ams1minute