ចំនួនអ្នកប្រើ Facebook កើនដល់ ៣ពាន់លាននាក់
អត្ថបទដោយ៖
ឈឹម ទីណា
វ៉ាស៊ីនតោន៖ ក្រុមហ៊ុនបណ្តាញសង្គមយក្ស Facebook មានអ្នកប្រើប្រាស់កើនឡើងដល់៣ពាន់លាននាក់ហើយ ដែលភាគច្រើនគឺជាក្រុមមនុស្សមានវ័យចំណាស់។
ស្របពេលដែលកម្មវិធីចែករំលែកវីដេអូកំសាន្ត TikTok កំពុងប្រឈមនឹងការរឹតបន្តឹងផ្នែកសុវត្ថិភាពកាន់តែតឹងរ៉ឹង ចំពេលមានភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិននោះ បណ្តាញសង្គម Facebook បានក្លាយជាជម្រើសដ៏ល្អក្នុងស្រុក សម្រាប់ការប្រើប្រាស់របស់ប្រជាជនអាមេរិក។
សព្វថ្ងៃនេះ Facebook មានមនុស្ស៣ពាន់លាននាក់បានចូលមើល និងប្រើប្រាស់ជារៀងរាល់ខែ។ តួលេខនេះប្រហែលជាងមួយភាគបីនៃចំនួនប្រជាជននៅលើពិភពលោក។ ហើយមនុស្ស២ពាន់លាននាក់បានចុចចូលមើលជារៀងរាល់ថ្ងៃ។
ក្រុមហ៊ុនស្រាវជ្រាវបានឱ្យដឹងថា ប្រហែល២៨ភាគរយនៃអ្នកប្រើប្រាស់ Facebook របស់សហរដ្ឋអាមេរិក មានអាយុចន្លោះពី ១៨ ទៅ ៣៤ឆ្នាំ បើធៀបនឹង TikTok ៤៦ភាគរយ និង Instagram ៤២ភាគរយ៕ ប្រភព៖ AP ប្រែសម្រួលដោយ៖ ឈឹម ទីណា


ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។